**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ​៖ ជាង ៤០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពជាទីបំផុត ចំពោះសមិទ្ធផល​ជាច្រើន​ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន​

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន​ បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ក្រោមម្លប់សន្តិភាពពេញលេញប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពជាទីបំផុត ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ដជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

ក្នុង​ឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យត្រពាំងព្រួចមួយខ្នង ដែលមានទំហំ ៧,៥ ម៉ែត្រ x ១២,៥០ ម៉ែត្រ សាងសង់ល់ផ្ទៃដីទំ ២ ២៨៩ ម៉ែត្រការ៉េ ចំណាយទឹកប្រាក់សរុបជាង ៩៨ ៨៩០ ៨១៧ រៀល និង៣០ ៧២៦,៥០ ដូល្លារ អាមេរិក ស្ថិតនៅក្នុងភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១​៦ ខែមិថុនា ឆ្នាំ២០២៣នេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាន​សម្ដែងនូវការអបអរសាទរចំពោះសមិទ្ធិផលនេះ។ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្តិភាពពេញលេញ ពិតជាមានមោទនភាពជាទីបំផុត ចំពោះជ័យជំនះ និងសមិទ្ធផលជាប្រវត្តិសាស្រ្ដជាច្រើនឥតគណនា ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក៏ដូចជាគណបក្សប្រជាជនកម្ពុជាផ្ដល់ជូន រួមមានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម និងអគ្គិសនី សំដៅលើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

​បណ្ឌិតសភាចារ្យ​អ៊ុក រ៉ាប៊ុន​ បានថ្លែងទៀតថា សាលាបុណ្យមួយខ្នងនេះនេះចាត់ទុកថាជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ ពុទ្ធបរិស័ទគោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានៃយើង​ ដូចជាលោកតា លោកយាយដែលមានវ័យចាស់ជរា មិនអាចធ្វើដំណើរទៅទីវត្តអារាមបាន ក៏អាចអញ្ជើញមកសមាទានសីល ឬជួបជុំគ្នាក្នុងពិធីសាសនានៅទីនេះផងដែរ។

ក្នុងឱកាសនោះដែរ ​បណ្ឌិតសភាចារ្យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ​បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ សម្តចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង