កម្លាំងសមត្ថកិច្ចស្រុកទ្រាំង ឃាត់ខ្លួនជនង្ស័យ ៣នាក់ ករណីលួចម៉ូតូ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ករណីទទួលផលចោរកម្ម
ភ្នំពេញ៖ យោងតាមបទបញ្ជាយ៉ាងមឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធីពី ឯកឧត្តម ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតសកែវលោកវរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំងបានដឹកនាំកម្លាំងផ្នែកជំនាញបានបន្តឃាត់ខ្លួនបក្សពួកជនសង្ស័យករណីលួចម៉ូតូ ០៣នាក់ជាប់ពាក់ពន្ធ័ អំពើលួចម៉ូតូកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
នៅថ្ងៃព្រហស្បតិ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង១៨.០០នាទី កម្លាំងផ្នែកជំនាញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់បន្ថែមទៀត។
១.ជនសង្ស័យឈ្មោះ រើន រ៉ុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចិន ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។
២.ជនសង្ស័យឈ្មោះ សាន ឡុង ហៅពីង ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាខាងលើ មុខរបរកសិករ។
៣.ជនសង្ស័យឈ្មោះហួន ធីប ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នាខាងលើ មុខរបរកសិករ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នៅវេលាម៉ោង១៤.០០នាទី ជនសង្ស័យឈ្មោះ រើន រ៉ុង នឹងជនសង្ស័យឈ្មោះ ហួន ធីប បានដើរទៅលួចម៉ូតូមួយគ្រឿងម៉ាកហុងដា C50 ចង្កៀងជ្រុង ពណ៌ទឹកប៊ិច ស្លាកលេខតាកែវ 1C 0780 របស់ជនរងគ្រោះឈ្មោះ សៅ កង ភេទស្រី អាយុ ៨១ឆ្នាំ រស់នៅភូមិត្រពាំងបបុស្ស ឃុំស្រង៉ែ ស្រុកទ្រាំង ដែលជនរងគ្រោះទុកលើខ្នងប្រឡាយចុះដកស្មៅស្រែ។
ពេលលួចបាន ភ្លាមៗនោះជនសង្ស័យបានទូរសព្ទ័ហៅជនសង្ស័យ ឈ្មោះសាន ឡុង ហៅពីង ជិះម៉ូតូដែលលួចបានទាំងបីនាក់ទៅលក់អោយជនសង្ស័យឈ្មោះ ហួន វណ្ណី ហៅតូយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ (ករណីនេះជំនាញជូនរបាយការណ៏នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣រួចហើយ)។
ក្រុមនេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង១១.០០នាទី ព្រឹកជនសង្ស័យឈ្មោះ ប្រូក ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិចិន ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។
មធ្យោបាយដោយម៉ូតូមួយគ្រឿងដឹកជនសង្ស័យពីរនាក់
១.ឈ្មោះ រើន រ៉ុង
២.ឈ្មោះ សាន ឡុង ទៅទំលាក់ឈ្មោះ រើន រ៉ុង លួចម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ស្លាកលេខកំពង់ចាម 1B 4764 របស់ជនរងគ្រោះឈ្មោះ វុិត ឃុន ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃភ្លង ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ ទុកនៅវាលស្រែក្នុងភូមិចុះទៅច្រូតស្មៅ។
នៅពេលលួចបានជនសង្ស័យទាំងបីនាក់បានជិះម៉ូតូនេះទៅលក់អោយជនសង្ស័យឈ្មោះហួន វណ្ណី ភ្លាមៗករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតីវិធីច្បាប់៕