ឯកឧត្តម គង់ ភោគ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីវេទិកាតំបន់អាស៊ាន តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនានាក្នុងក្របខ័ណ្ឌវេទិកាតំបន់អាស៊ាន
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីវេទិកាតំបន់អាស៊ាន តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនានាក្នុងក្របខ័ណ្ឌវេទិកាតំបន់អាស៊ាន ដូចជាសកម្មភាព និងគំនិតផ្តួចផ្តើមសម្រាប់ឆ្នាំ២០២៣-២០២៤ ទិសដៅអនាគតសម្រាប់វេទិកាតំបន់អាស៊ាន និងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសវេទិកាតំបន់អាស៊ានលើកទី៣០ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ៕