ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលមន្រ្តីពេទ្យពន្ធនាគារស្តីពី “ការលើកកម្ពស់សេវាសុខភាពក្នុងពន្ធនាគារ
“
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីពេទ្យពន្ធនាគារស្តីពី “ការលើកកម្ពស់សេវាសុខភាពក្នុងពន្ធនាគារ” សហការរៀបចំដោយក្រសួងសុខាភិបាល និងឧបត្ថម្ភដោយ អង្កការUNODC និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម នៅសណ្ឋាគារ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូបង្គោល មន្រ្តីសិក្ខាកាមមកពីមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕