ឯកឧត្តម គីម រិទ្ធី អញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចំនួន ៨៨នាក់
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចំនួន ៨៨នាក់ ដែលអញ្ជើញមកពីបណ្ដាឃុំ នៃស្រុកជ័យសែន ខេត្តព្រះវិហារ នៅសាលាស្រុកជ័យសែន។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥មុឺនរៀលផងដែរ ៕