ការលក់រថយន្តជជុះរបស់ប្រទេសចិនបានកើនឡើង ២៥,៩៥ ភាគរយក្នុងខែឧសភា
ក្រុងប៉េកាំង÷ទិន្នន័យពីសមាគមអ្នកលក់រថយន្តចិនបានបង្ហាញថាការលក់រថយន្តប្រើរួចរបស់ប្រទេសចិនបានកើនឡើង ២៥,៩៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែឧសភា។
យោងតាមសមាគមបានឲ្យដឹងថា រថយន្តប្រើហើយប្រហែល ១.៥ លានគ្រឿងបានផ្លាស់ប្តូរដៃក្នុងប្រទេសកាលពីខែមុន ដែលមានតម្លៃប្រតិបត្តិការសរុប ៩៣.២៤ ពាន់លានយន់ (ប្រហែល ១៣.០៨ ពាន់លានដុល្លារ)។ក្នុងអំឡុងខែមករាដល់ខែឧសភា រថយន្តជជុះប្រហែល ៧.២៤ លានគ្រឿងត្រូវបានជួញដូរនៅក្នុងប្រទេសចិន កើនឡើង ១៧.២៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទិន្នន័យបានបង្ហាញឱ្យដឹងថា តម្លៃប្រតិបត្តិការសរុបនៃការជួញដូរទាំងនេះមានចំនួន ៤៥៤.៣៨ ពាន់លានយន់។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា