**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមពិធីពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ ក្នុងខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាល្ងាចថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោក លោកសី មន្ត្រីរាជការ អាជីករ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីការរៀបចំពិព័រណ៍ទេសចរណ៍ផ្លែយើង និងផលិតផលភូមិ១ ផលិតផល១ ក្នុងខេត្តកោះកុង នាពេលនេះ។

លោកជំទាវអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មាធិការផលិតផលភូមិ១ ផលិតផល១ ខេត្តកោះកុង កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក អាជីវករ ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរក្នុងការរៀបចំពិធីពិព័រណ៍ទេសចរណ៏ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល បានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ស្រាបៀរគ្រុឌ ដែលសហការចូលរួមប្រគុំតន្ត្រី ដើម្បីញ៉ាំងកម្មវិធីនេះឱ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ។

ផ្អែកតាមសេចក្តីរាយការណ៍ របស់លោក អន សុធារិទ្ធ អភិបាលរងខេត្ត ដែលបានជម្រាបជូន គណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាបអំពី ដំណើរការនៃការរៀបចំពិព័រណ៍ទេសចរណ៍ ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ ចាប់តាំងពីការរៀបចំដំបូង រហូតដល់សម្រេចបានចេញជាលទ្ធផលនាពេលនេះ ហើយនាងខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ សហគមន៍ និងអាជីវករទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ នូវ ផ្លែឈើជាច្រើនមុខ ដែលជាផលិតផលកសិកម្មក្នុងស្រុករបស់យើង ដោយក្រុមការងារបានរៀបចំផ្លែឈើ ចំនួន០២ស្តង់ សម្រាប់ដាក់ជូន ប្រជាពលរដ្ឋរបស់យើង បានភ្លក់ ពិសា ដោយឥតគិតថ្លៃ នាពេលបន្តិចទៀតនេះ ហើយនាងខ្ញុំសង្ឃឹមថា យើងនឹងសហការគ្នារៀបចំពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ ឱ្យបានកាន់តែល្អប្រសើរឡើងៗនៅឆ្នាំបន្តបន្ទាប់ទៀត។មុននឹងបញ្ចប់ លោកជំទាវអភិបាលខេត្ត សូមយកឱកាសនេះ ស្នើដល់លោកអ៊ំ លោកពូ លោកមីង ក្មួយៗយុវជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំសម្អាតអនាម័យ បរិស្ថាន នៅជុំវិញផ្ទះសំបែងឱ្យស្អាត ជាប្រចាំ និងត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការ សុខាភិបាលនានា របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះថាជំងឺកូវីដ-១៩នេះមិនទាន់រលត់បាត់ទាំងស្រុងនោះទេ ជាមួយគ្នានេះ នាងខ្ញុំក៏សូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចាក់វ៉ាក់សាំងការពារ(ដូសជំរុញ) ជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងលើកទឹកចិត្ត ដល់លោកអ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងសូមជួយជម្រុញដល់បងប្អូន កូនចៅ សាច់ញាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ជាទីបញ្ចប់ លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតី ក្នុងការរៀបចំពិព័រណ៏ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ នៅខេត្តកោះកុង នាពេលនេះ និងសូមជូនពរ ឯកឧត្តមរដ្ឋលេខាធិការ សូមមានសុខភាពល្អបរិបូរណ៍ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជូនពរ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងអស់ សូមបានសមប្រកប ទៅដោយពុទ្ធពរជ័យទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង