លោក ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលជាមួយ សាមជិក សមាជិការគណបក្ស និងចែកសម្លៀកបំពាក់ដល់ប្រជាការពារ ចំនួន ៤៧ឈុត
ភ្នំពេញ៖ លោក ឈាង ផាន់ណារ៉ា អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងចែកសម្លៀកបំពាក់ដល់ប្រជាការពារ ចំនួន ៤៧ឈុត។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ឈាង ផាន់ណារ៉ា បានលើកឡើងពីវឌ្ឍន៍នៈភាព នៃការរីកចម្រើនរបស់គណបក្សប្រជាជនកម្ពុជា និងស្នាដៃជាច្រើនទូទាំងប្រទេស ក្នុងនោះទីរួមខេត្តតាកែវយើងក៏មានការរីកចម្រើនគួរឲ្យគាត់សំគាល់តាមរយៈ ការកើនឡើងនូវសមិទ្ធិផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាសជាច្រើន។ ទាំងអស់នេះជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សនយោបាយណាធ្វើបាន និងបាននាំមកនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក ឈាង ផាន់ណារ៉ា បានធ្វើការអំពាវនាវឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នាំគ្នា ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តទី៧ នៅថ្ងៃខាងមុខនេះឲ្យបានគ្រប់គ្នា និងជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងធានាការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជនទាំងមូល។ ជាចុងក្រោយលោកប្រធានក្រុមការងារ បានឧបត្ថម្ភឯកសណ្ឋានជូនដល់ប្រជាការពារចំនួន ៤៧នាក់ក្នុងម្នាក់ទទួលបានមួយកំប្លេផងដែរ ៕