**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម វង្សី វិស្សុត ប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនចំនួន ១,៣៤១នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១,៣៤១នាក់ មកពីឃុំចំនួន៤ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ គួរបញ្ជាក់ដែរថា ថ្មីៗនេះ ក្រុមការងារយុវជនក៏ទើបបានធ្វើពិធីប្រកាសបញ្ជូលសមាជិកជាយុវជន ដែលទើបបានចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១,២៣២នាក់ផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ហើយបងប្អូន និងក្មួយៗទាំងអស់នឹងក្លាយជាកម្លាំងថ្មី សម្រាប់ចូលរួមអភិវឌ្ឍន៍ស្រុកមុខកំពូលរបស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក៏ដូចជាសម្រាប់អនាគតប្រទេសជាតិ។

ឯកឧត្តមបានបន្តថា ក្នុងកម្រិតបុគ្គល ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការបើកឱកាសក្នុងអភិវឌ្ឍន៍សមត្ថភាព និងកសាងអនាគតខ្លួនឯងតាមក្តីសម្រៃរបស់ខ្លួនផ្ទាល់តែម្តង ទាំងតាមរយៈសកម្មភាពគណបក្ស ក៏ដូចជាសកម្មភាពផ្សេងទៀត។ ហើយក្នុងកម្រិតប្រទេសជាតិ ក៏ជាឱកាសចូលរួមគូសវាសកំណត់ជោគវាសនាប្រទេសជាតិ និងចូលរួមចំណែកបម្រើជាតិ និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ព្រោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដែលមានកម្មវិធីនយោបាយផ្តោតជាចម្បងលើកិច្ចការពារសុខសន្តិភាព ស្ថេរភាពជាតិ ឯកភាពជាតិ ឯករាជ្យភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ព្រមទាំងដោះស្រាយការលំបាក និងលើកតម្កើងជីវភាពរបស់ប្រជាជន រួមទាំងដោះស្រាយបញ្ហាបរិស្ថានផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាមោទនភាព ដែលអាចប្រៀបបានទៅនឹងការឡើងជិះលើនាវាមួយ ដែលបាននិងកំពុងកសាងសមិទ្ធិផលដ៏អស្ចារ្យ រាប់មិនអស់សម្រាប់ប្រជាជាតិមួយនេះ។ គណបក្សប្រជាជនកម្ពុជាបាននាំមកនូវឯកភាពជាតិ និងសន្តិភាពពេញលេញ បន្ទាប់ពីត្រូវបានបាត់បង់អស់រយៈពេលជាង ៥០០ឆ្នាំ រហូតស្ទើរតែជាតិខ្មែរត្រូវបាត់ឈ្មោះពីផែនទីពិភពលោក ដោយតែសារតែបែកបាក់គ្នា ឱ្យមកស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ មានព្រះមហាក្សត្រតែមួយអង្គ កងទ័ពតែមួយ និងរដ្ឋាភិបាលតែមួយ។

ឯកឧត្តមបានបន្តថា ក្នុងពេលថ្មីៗនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស បានធ្វើឲ្យកម្ពុជាទទួលបាន នូវជោគជ័យ ដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការជួយទ្រទ្រង់អាជីវកម្មដែលទទួលរងផលប៉ះពាល់ និងការរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ជាមួយនេះ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍អង្គរសង្រ្កាន និងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្កេម-ប៉ារ៉ាហ្កេមឆ្នាំ២០២៣នេះ ក៏បានធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា និងបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស កាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា ក៏ប៉ុន្តែគណបក្សប្រឆាំង និងអ្នកនយោបាយជ្រុលនិយមនៅកម្ពុជា គ្មានបានធ្វើអ្វីនោះទេ ហើយបានត្រឹមតែទៅប្រាប់បរទេសកុំមកវិនិយោគនៅកម្ពុជា កុំមកទិញទំនិញពីកម្ពុជា និងសូមឲ្យដាក់ទណ្ឌកម្ម ចំពោះកម្ពុជា ដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង ដែលខុសពីបក្សប្រឆាំងនៅប្រទេសដទៃ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា ក៏ប៉ុន្តែទោះបីយ៉ាងក៏ដោយ គណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ហើយគណបក្សនឹងត្រូវប្រឈមនឹងបញ្ហាជាច្រើនក្នុងរយៈពេលវែង ខាងមុខ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានខិតខំកែទម្រង់ជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា។ ដូចនេះ ក្នុងនាមជាសមាជិកគណបក្ស យើងត្រូវចូលរួមដោះស្រាយ និងកែលំអរបញ្ហាខ្វះចន្លោះនានា ព្រមទាំងត្រូវខិតខំបម្រើប្រជាជនឱ្យបានល្អ ពោលគឺមិនមែនចូលបក្ស ដើម្បីបង្កើតបញ្ហាដល់បក្ស និងការថ្នាំងថ្នាក់ និងបង្កអំពើអសកម្មដល់ប្រជាជននោះទេ។ យើងត្រូវខិតខំកសាងខ្លួន និងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើប្រជាជនឱ្យបានល្អ ដើម្បីធ្វើឱ្យបក្សយើងកាន់តែខ្លាំង ហើយអាចឈរជើងរឹងមាំ ដើម្បីបន្តដឹកនាំប្រទេសក្នុងរយៈពេលវែងទៅមុខទៀត។ យើងក៏ត្រូវមានកាតព្វកិច្ចថែរក្សាសន្តិភាព ឯកភាពជាតិ និងការរួមរួមជាតិ នព្រមទាំងព្រលឹងជាតិខ្មែរយើង កុំឱ្យបាត់បង់ទៅវិញ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រូវទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺ សមាជិកម្នាក់ ត្រូវសម្លេងគាំទ្រមួយសន្លឹក។ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិកបក្សជាយុវជន ត្រូវថែរក្សាឲ្យបាននូវរាល់សមិទ្ធផលទាំងឡាយ ដែលអ្នកជំនាន់មុនបានកសាងឡើង និងបន្សល់ទុកឲ្យ ហើយត្រូវកែលំអរឲ្យកាន់តែល្អប្រសើរថែមទៀត ព្រមទាំងត្រូវកសាងនូវសមិទ្ធផលថ្មីៗ ដើម្បីផ្ទេរទៅឲ្យយុវជនជំនាន់ក្រោយៗទៀត ឲ្យដូចភ្លៀងរលឹម។

ទន្ទឹមនេះ យុវជនដែលជាកម្លាំងបន្តវេនគណបក្សទៅថ្ងៃមុខ ក៏ត្រូវខិតខំអភិវឌ្ឍសមត្ថភាពជំនាញទាំងផ្នែករឹងនិងផ្នែកទន មានវិន័យ ចេះធ្វើការជាក្រុម មានក្រមសីលធម៌ គុណធម៌ ចរិយាធម៌ និងចេះជួយកិច្ចការសង្គមផ្សេងៗ ព្រមទាំងត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយយមុខផ្សេងៗ។

នៅក្នុងឱកាសនោះដែរ សមាជិក សមាជិកា គណបក្ស ពិសេសយុវជន ដែលទើបប្រកាសចូលជាសមាជិកថ្មីទាំងអស់ បានប្រកាសគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី បន្តវេននាពេលអនាគត ព្រមទាំងបានប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតស្តីពី «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត» ដើម្បីឲ្យអ្នកដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ របស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ៕

អត្ថបទដែលជាប់ទាក់ទង