អ៊ំស្រីម្នាក់មកពីខេត្តកំពង់ចាម ត្រូវបានជួយសង្គ្រោះជីវិត ដោយក្រុមគ្រូពេទ្យ TYDA ក្រោមការជួយឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំស្រី ឌុច ធន់ អាយុ ៦៧ឆ្នាំ រស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានជួយសង្គ្រោះអាយុជីវិត ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។
អ៊ំស្រីមានសភាពធ្ងន់ធ្ងរខ្លាំង សន្លប់បាត់ស្មារតី សម្ពាធឈាមចុះទាបខ្លាំង ដង្ហក់ហត់ មេរោគក្នុងឈាម រលាកស្រោមពោះ រលាកខ្នែកពោះវៀន កំរិតអាស៊ីតក្នុងឈាមឡើងខ្ពស់ខ្លាំងដោយសារទឹកនោមផ្អែម ស្ទះសរសៃឈាមវ៉ែននៅជើង និងបញ្ហាមួយចំនួនទៀត ដែលមានសង្ឃឹមតិចតួចបំផុតសម្រាកនៅផ្នែកប្រពោធនកម្ម( ជំងឺធ្ងន់) ជាច្រើនថ្ងៃ។
ក្រោយពីសហការគ្នាពីបណ្តាក្រុមគ្រូពេទ្យជំនាញ យ៉ាងយកចិត្តទុកដាក់ សភាពជំងឺ ចាប់ផ្ដើមធូរស្រាល អ៊ុំស្រី ដឹងខ្លួនមកវិញ ឈប់ដង្ហក់ហត់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរឡើង។ សភាពរបស់អ្នកជំងឺថ្ងៃនេះគាត់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។