លោក ញ៉ាញ់ ជាបហ៊ង ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្បែកជើង អល វីន ស៊ូ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្បែកជើង អល វីន ស៊ូ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាល និង វិជ្ជាជីវៈ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចផ្ដល់ឱកាសការងារដល់បងប្អូនប្រមាណជាង៨០០នាក់។