**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ថ្នាក់ដឹកនាំ ប.ស.ស. ចែករំលែកចំណេះដឹងអំពីរបបសន្ដិសុខសង្គម ក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ”

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសចែករំលែកចំណេះដឹងអំពីការអនុវត្តរបបសន្ដិសុខសង្គមកម្ពុជាបច្ចុប្បន្ន ដែលជាចំណេះដឹងដ៏មានសារៈសំខាន់ក្នុងការទទួលបានការគាំពារលើសុខុមាលភាព ជីវភាពរស់នៅ តាមរយៈការរក្សានូវសន្តិសុខប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ សហព័ន្ធសហជីព និងសមាជិកក្រុមគោលដៅប្រមាណជាង ៨០នាក់។

សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដោយទទួលបានការគាំទ្រពី អង្គការអាហ៊ូដា ប្រចាំនៅប្រទេសកម្ពុជា (APHEDA) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្ដីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងចែករំលែកពីបញ្ហារបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិគ្រោះយោបល់ និងបញ្ជ្រាបការគាំទ្រលើការលើកកម្ពស់និងបង្កើនឱកាសទទួលបានការងារសមរម្យ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ពិសេសការគាំទ្រពីភាគីពាក់ព័ន្ធសម្រួលដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស. ឬការគាំទ្រនានាពីក្របខ័ណ្ឌគាំពារសង្គម។

ក្នុងសិក្ខាសាលានាឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករជាស្ត្រី ដែលកន្លង មក ថ្នាក់ដឹកនាំ ប.ស.ស. បានផ្ដល់កិច្ចសម្ភាសន៍ និងចូលរួមក្នុងសិក្ខាសាលានានា ព្រមទាំងចុះផ្សព្វផ្សាយដោយផ្ទាល់ដល់សហគ្រាស គ្រឹះស្ថាន ដែលជាកិច្ចការងារ ប.ស.ស. កំពុងអនុវត្តប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏នៅមានការផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងកម្មវិធី NSSF Member App ក្នុងនោះនៅពេលដែលបងប្អូនមានចម្ងល់ ឬបញ្ហាផ្សេងៗ អាចទាក់ទងមកកាន់ប្រព័ន្ធទូរស័ព្ទ Hotline ១២៨៦ ឬហ្វេសបុកផេក ឬតេលេក្រាមផ្លូវការរបស់ ប.ស.ស. ដែលមានក្រុមការងាររង់ចាំផ្ដល់នូវរាល់ចម្លើយដែលជាចម្ងល់របស់បងប្អូនគ្រប់ពេលវេលា។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានសម្ដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការជាតិ អន្តរជាតិ ដែលបានរួមចំណែកខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈដល់ការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលជាកន្លែងការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅ៕

អត្ថបទដែលជាប់ទាក់ទង