ឯកឧត្ដម ហ៊ុន ម៉ាណែត៖ យុវជនគណបក្សមានភារកិច្ច បំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងនាមជាជំនួយការរបស់បក្ស, យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «ក្នុងនាមជាជំនួយការរបស់បក្ស, យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ហើយចំពោះមុខនេះ គឺយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដោយនេះ គឺជាការវាស់ស្ទង់នូវអ្វីដែលគណបក្សយើងបានខិតខំបម្រើប្រជាពលរដ្ឋក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងអាណត្តិ ២០១៨-២០២៣ នេះ គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាចាស់ក្មេង ឱ្យឆ្លងរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩» ៕