ព្រឹទ្ធសភា នឹងបន្ដសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ នៅព្រឹកស្អែក
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបន្តបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលបានអនុម័តដោយរដ្ឋសភា នាពេលកន្លងទៅ។
សម័យប្រជុំព្រឹទ្ធសភានេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ដោយមានរបៀបវារៈសម្រាប់សម័យប្រជុំនេះ មានដូចជា៖
ទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូល-ដ្ឋាន និងអត្តញ្ញាណកម្ម។
ទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ៕