អ៊ំប្រុសម្នាក់ជាយោធិនពិការជើង ទទួលការវះកាត់ដុំពកកទំហំធំ ដោយជោគជ័យក្រោមការជួយឧបត្ថម្ភ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំប្រុស សំ សារិ អាយុ ៦៣ឆ្នាំ ជាយោធិនពិការជើងទាំងសងខាង រស់នៅ ភូមិស្វាយសាក់ ឃុំពោធិទី ស្រុកស៊ីធរណ្ដាល ខេត្តព្រៃវែង គាត់មានជំងឺដុំពកកទំហំធំជាយូរឆ្នាំមកហើយ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បញ្ជូនមកធ្វើការព្យាបាល វះកាត់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបា ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។