**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រុមការងារចុះជួយស្រុកមោងឫស្សី ជំរុញឱ្យយុវជនចូលរួមលេងកីឡាឱ្យបានច្រើន ដើម្បីបង្កើនសាមគ្គីភាព សុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន

បាត់ដំបង៖ ក្រុមការងារចុះជួយស្រុកមោងឫស្សី ដែលដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ ចុះជួយស្រុកមោងឫស្សី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកមោងឫស្សី បានជំរុញឱ្យយុវជនចូលរួមលេងកីឡាឱ្យបានច្រើន ដើម្បីបង្កើនសាមគ្គីភាព និងសុខភាព ព្រមទាំងជៀសឆ្ងាយពីអំពើអបាយមុខ ជាពិសេសគ្រឿងញៀន។

ការជំរុញនេះ បានធ្វើឡើងខណៈដែលឯកឧត្តម អង្គ វង្សវឌ្ឍនា និងឯកឧត្តម កើត រិទ្ធ ព្រមទាំងក្រុមការងារ បានចូលរួមពិធីបើកការប្រកួតបាល់ទះ ដើម្បីអភិវឌ្ឍភូមិ-ឃុំ ប្រចាំស្រុកមោងឫស្សី នៅក្នុងបរិវេណអនុវិទ្យាល័យមោងឫស្សី ដោយមានការចូលរួមពីក្រុមកីឡាបាល់ទះ មកពីឃុំទាំង៩ របស់ស្រុកមោងឫស្សី។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា, លោក កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារ បានឱ្យដឹងថា នេះជាព្រឹត្តិការណ៍កីឡាធំទី២ ដែលក្រុមការងារចុះជួយស្រុងមោងឫស្សី បានរៀបចំ ក្នុងនោះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ដែលជាព្រឹត្តិការណ៍ធំទី១ ទើបតែបានបញ្ចប់កាលពីពេលថ្មីៗនេះ។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺដើម្បីជំរុញឱ្យយុវជនក្នុងស្រុកមោងឫស្សី ចូលរួមលេងកីឡាឱ្យបានច្រើន ដើម្បីពង្រឹងសាមគ្គីភាព និងសុខភាព ជៀសចាកឆ្ងាយពីអំពើអបាយមុខនានា ជាពិសេសគឺគ្រឿងញៀន។

ឯកឧត្តម កើត រិទ្ធ ក៏បានលើកឡើងបន្ថែមថា ពាក់ព័ន្ធវិស័យកីឡានេះ ប្រជាជនកម្ពុជា ពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយសារតែ កម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលទទួលបានជោគជ័យយ៉ាងខ្លាំង និងដោយមានការកោតសរសើរពីប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីទទួលបានជោគជ័យក្នុងការរៀបចំបានយ៉ាងល្អឥតខ្ចោះហើយ កម្ពុជា ក៏ទទួលបានមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម កេរ្តិ៍ឈ្មោះកម្ពុជា បានល្បីរន្ទឺលើឆាកអន្តរជាតិ និងត្រូវបានប្រសិទ្ធនាមថា ជាប្រទេសតូច តែបេះដូងធំ។

ឯកឧត្តម កើត រិទ្ធ ក៏បានបញ្ជាក់ថា ការដែលកម្ពុជា អាចមានលទ្ធភាពរៀបចំកីឡាស៊ីហ្គេមបាន ក៏ដោយសារកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើន។ ក្នុងន័យនេះ ឯកឧត្តម ក៏បានជំរុញឱ្យយុវជនទាំងអស់ ចូលរួមពង្រឹង និងថែរក្សាសន្តិភាព ឱ្យបានគង់វង្ស ខ្មែរសាមគ្គីគ្នា ខ្មែរអាចធ្វើបាន និងបន្តផ្តល់ឱកាសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា ក្រោមការដឹកនាំពីឯកឧត្តម អង្គ វង្សវឌ្ឍនា និងឯកឧត្តម កើត រិទ្ធ ក្រុមការងារស្រុកមោងឫស្សី បានរៀបចំនូវព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដោយមានការចូលរួមគាំទ្រពីសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើន ដែលនេះបង្ហាញឱ្យឃើញពីសាមគ្គីភាព មិត្តភាព នៃប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង