ចិនបានបាញ់បង្ហោះផ្កាយរណបពិសោធន៍អវកាសថ្មី
តៃវ៉ាន់៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ថា ប្រទេសចិនកាលពីថ្ងៃអង្គារ បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March-៦ ដើម្បីដាក់ផ្កាយរណបពិសោធន៍ថ្មីមួយនៅក្នុងលំហ។
រ៉ុក្កែតដែលផ្ទុកផ្កាយរណបពិសោធន៍ Shiyan-២៥ បានបាញ់បង្ហោះនៅម៉ោង ១១:១៨ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើង។ផ្កាយរណបបានចូលទៅក្នុងគន្លងដែលបានកំណត់ជាមុនដោយជោគជ័យ។ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បងដើម្បីអនុវត្តការពិសោធន៍បច្ចេកវិទ្យាអង្កេតផែនដីថ្មី។នេះគឺជាបេសកកម្មហោះហើរលើកទី ៤៧៧ នៃស៊េរីរ៉ុក្កែត Long March ។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា