**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីបរិស្ថាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើនរបស់ CCCA ដែលបាននិងកំពុងអនុវត្តសកម្មភាព និងវិធានការឆ្លើយតបនិងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលCCCA3 បានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើនរបស់ CCCA ដែលបាននិងកំពុងអនុវត្តសកម្មភាព និងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា រយៈពេលជិតពីរទសវត្សរ៍ កន្លងមក។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)។

ឯកឧត្ដមសាយ សំអាល់ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ បានផ្តល់នូវសញ្ញាណជាវិជ្ជមានចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសការយល់ដឹងនិងការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលប្រការទាំងនេះអាចកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនម៉ាក្រូសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបញ្ហារហោស្ថានកម្ម និងការអភិវឌ្ឍធនធានមនុស្ស ជារបៀបរវារៈសំខាន់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តមបានចង្អុលបង្ហាញពីសកម្មភាព និងកិច្ចសហការសំខាន់ៗជាមួយក្រសួងពាក់ព័ន្ធក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រួមមាន៖ ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការលើកកម្ពស់គោលនយោបាយគាំពារសង្គម ការជំរុញហិរញ្ញប្បទានបៃតង កិច្ចសហការជាមួយវិស័យឯកជន ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការពង្រឹងសមត្ថភាពក្រសួងស្ថាប័នលើការងារប្រែប្រួលអាកាសធាតុ តាមរយៈការគិតគូរលើការបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធ អំពីការប្រែប្រួលអាកាសធាតុ នៅសាលាភូមិន្ទរដ្ឋបាល និងសាលាយោធា ជាដើម។

ឯកឧត្តមបានស្នើឱ្យក្រុមការងារទទួលយករាល់មតិយោបល់របស់អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តគម្រោង ក៏ដូចជាការរៀបចំគោលនយោបាយពាក់ព័ន្ធ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានោះកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងារសំខាន់ៗរបស់CCCA3 ក្នុងឆ្នាំ២០២២ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣-២០២៤។ កិច្ចប្រជុំក៏បានពិភាក្សា អំពីផែនការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា វឌ្ឍនភាពនៃការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្តគម្រោងមូលនិធិជំនួយឥតសំណងនវានុវត្តន៍ ការសិក្សាស្រាវជ្រាវ និងកិច្ចសហការរវាងអន្តរក្រសួង ដើម្បីភ្ជាប់ទំនាក់ទំនងគោលនយោបាយនិងហិរញ្ញវត្ថុ និងដំណើរការរៀបចំ CCCA ជំហានបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង