**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

មន្ទីរអប់រំខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍

បន្ទាយមានជ័យ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅស្រុកគោលដៅចំនួន៤ នៅក្នុងខេត្ត ក្នុងគោលបំណងដើម្បីស្វែងរកបញ្ហាប្រឈម និងរកដំណោះស្រាយ រួមគ្នានៃការអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀនឱ្យមានការអនុវត្តឱ្យកាន់តែល្អប្រសើរ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ស្ថិតក្រោមឆ័ត្រគាំពារសង្គមផ្នែកជំនួយសង្គម មានទិដ្ឋភាពផ្ដល់គុណប្រយោជន៍ចំនួនបីគឺ ១)ទិដ្ឋភាពអប់រំ ដោយបានបង្កើនអត្រាចុះឈ្មោះចូលរៀន មករៀនទៀងទាត់និងទាន់ពេល បង្កើនវត្តមាន បង្កើនអត្រាឡើងថ្នាក់ ផ្ដល់ឱកាស ឱ្យពួកគេបន្តរៀនចប់កម្រិតបឋមសិក្សា។ ២)ទិដ្ឋភាពសុខភាព ដោយបានជួយបង្កើនអាហារូបត្ថម្ភចម្រុះដល់ក្រុមកុមារគោលដៅ ឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឈ្លាសវៃ ផ្ដោតអារម្មណ៍លើការសិក្សា ទទួល បានលទ្ធផលល្អ។ ៣)ទិដ្ឋភាពគាំពារសង្គម បង្កើនសេដ្ឋកិច្ចគ្រួសារនៅតាមសហគមន៍គោលដៅ តាមរយៈការបង្កើតមុខរបរ ជូនប្រជាកសិករ ឬកសិដ្ឋានខ្នាតតូច ក្នុងការដាំដុះដំណាំ និងចិញ្ចឹមសត្វ ត្រី បានកាន់តែមានគុណភាព និងប្រសិទ្ធភាព។

លោកស្រី រស់ សុផានី ណែនាំតាមបណ្តារសាលារៀនចូលរួមប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយប្រើប្រាស់ធនធានដែលសាលារៀនមានទាំងអស់ សម្រាប់គាំទ្រដល់សកម្មភាព ផ្តល់អាហារតាមសាលារៀន ។ ក៏ដូចជា ដើម្បីធានាបាននូវម្ហូបអាហារ មានសុខភាព និងសុវត្ថិភាព ដល់អ្នកទទួលទាន និងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីគណៈគ្រប់គ្រងកម្មវិធីគ្រប់លំដាប់ថ្នាក់ ពិសេស ថ្នាក់មូលដ្ឋាន សាលារៀន និងពិសេសបំផុតគឺចុងភៅ ដោយគិតចាប់ពីពេលទទួលស្បៀងយកមកទុកដាក់ សកម្មភាពរៀបចំ និងដំណើរការចម្អិនម្ហូបអាហារ រហូតពេលរៀបចំចែកចាយម្ហូបអាហារទៅតាម ការកំណត់របស់ សាលារៀននីមួយៗ។

តាមការបញ្ជាក់ឱ្យដឹងពីលោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ឱ្យដឹងថា ស្រុកគោលដៅដែលបានអនុវត្តមានចំនួន៤ស្រុកមាន ស្រុកភ្នំស្រុក, ថ្មពួក, មង្គលបូរី, និងស្រុកម៉ាឡៃ ស្មើនឹង ១៥ឃុំ ៤៩ភូមិ នឹង៤៩សាលា ផ្តោតទៅលើអាហារតាមសាលាបឋមសិក្សា។ ក្នុងនោះស្រុក មង្គលបូរី មាន ៤សាលា, ស្រុក ម៉ាឡៃ មាន ១៨ សាលា, ស្រុក ថ្មពួកមាន១៦ សាលា, ស្រុក ភ្នំស្រុកមាន១១ សាលា។

លោប្រធានមន្ទីរបន្តថា សាលាទាំង៤៩ មានសិស្សទទួលផលសិស្សទទួលផលសរុប ១៥,៤៥៤នាក់(ស្រី ១៤៧១ នាក់)៕

អត្ថបទដែលជាប់ទាក់ទង