**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ឯកឧត្តម ជាម យៀប៖ ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវសិរីចរណវិសុទ្ឋិអគ្គមហាឧបាសិកាពុទ្ឋសាស នូត្ថម្ភក៍ ហាក់ ជូ នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នងកម្ពស់ពីរជាន់ មាន៨បន្ទប់ នៅអនុវិទ្យាល័យបន្លិចប្រសាទ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរស្រុកពាមរក៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅ ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ថ្លែងក្នុងពីធីបញ្ចុះបឋមសិលាសាងសង់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្តម រួមជាមួយក្រុមគ្រួសារទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា១ ខ្នង កម្ពស់២ជាន់មាន៨បន្ទប់ នៅអនុវិទ្យាល័យបន្លិចប្រាសាទ ស្ថិតក្នុងភូមិព្រែកចាម ឃុំបន្ដិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែងនាឱកាសនេះ ដែលជាស្រុកកំណើត ផ្ទាល់របស់ឯកឧត្តម និងក្រុមគ្រួសារ ឯកឧត្តម ដែលបានកើត និងធំដឹងក្តី រស់នៅទីនេះតាំងពីពេលចាប់កំណើតរហូតដល់បច្ចុប្បន្ន បានរៀនសូត្រ មានអនុស្សាវរីយ៍ជាច្រើន អនេកក្នុងទឹកដីកំណើតនេះ បានបម្រើការងារនៅទីនេះ ក៍ដូចជាសម្រាប់ខេត្តព្រៃវែងទាំងមូល។

ដោយមើលឃើញពីតម្រូវការចាំបាច់របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ចៅៗទាំងអស់ ដែលកំពុងបន្តការសិក្សា នៅក្នុងអនុវិទ្យាល័យបន្លិចប្រាសាទនេះ និងចៅៗជាទីស្រលាញ់ទាំងអស់ ដែលនឹងបញ្ចប់ថ្នាក់បឋមសិក្សា ហើយនឹងមកបន្តការសិក្សានៅក្នុងអនុវិទ្យាល័យនេះ ព្រមជាមួយនឹងការផ្សារភ្ជាប់និស្ស័យនូវ សមិទ្ឋផលថ្មីមួយទៀតចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារបានផ្តល់ជាអំណោយនូវការកសាងអគារសិក្សា១ខ្នង កម្ពស់២ជាន់ ៨បន្ទប់ នៅក្នុងអនុ វិទ្យាល័យបន្ដិចប្រាសាទនេះ ដោយសេចក្តីគោរពដឹងគុណ ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តម និងក្រុមគ្រួសារ ជូនលោកនាយកសាលា លោកគូ អ្នកគ្រូ និងបងប្អូន កូនក្មួយៗ ចៅៗទាំងអស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងបន្តថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ៕

អត្ថបទដែលជាប់ទាក់ទង