**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្ដម ញ៉ែម សំអឿន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន ចំនួន ២០០នាក់ ក្នុងខេត្តរតនគិរី

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន ចំនួន ២០០នាក់ ដែលបានអញ្ជើញមកពីក្រុង-ស្រុកទាំង៩ ក្នុងងខេត្តរតនគិរី។ ដោយពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។

បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអានសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រេចបានរួចមក ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស (មេដាយ) ជូនសមាជិកអតីតយុទ្ធជនខេត្តរតនគិរី ដើម្បីឆ្លើយតបទៅនិងពលីកម្ម ដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាគំរូវីភាព ស្នេហាជាតិ ដ៏ឧត្តុងឧត្តម មានគុណបំណាច់ដ៏ធំធេង់ចំពោះជាតិមាតុភូមិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនក្នុងខេត្តរតនគិរី ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ សម្តេចតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះ បងប្អូនជាអតីតយុទ្ធជន រាប់ទាំងយុទ្ធជនដែលបានពលី និងពិការ រួមទាំងក្រុមគ្រួសារ តាមរយៈការយកចិត្តទុកដាក់លើជីវភាពរស់នៅ ជាមួយការឧបត្ថម្ភនានាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា វីរភាពរបស់បងប្អូនអតីតយុទ្ធជនក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ គឺជាគុណបំណាច់ដ៏ថ្លៃថ្លា ធំធេងពុំអាចកាត់ថ្លៃបានឡើយ បងប្អូន បានលះបង់សាច់ស្រស់ឈាមស្រស់ ព្រមទាំង អវៈយវៈ របស់ខ្លួនដើម្បីជាតិមាតុភូមិ។ ដូចនេះក្នុងនាមយើងជាអ្នកដែលកំពុងរស់រានមានជីវិតក្នុងសង្គមដែលពោរពេញដោយសន្តិភាព មានការដឹងគុណ នឹងសូមថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ចំពោះការលះបង់មួយនេះ។

ឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។

ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានឧបត្ថម្ភថវិកាសមាគមជូនអតីតយុទ្ធជនទាំង ២០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល និងសារ៉ុង១ ដោយឡែកអតីតយុទ្ធជនដែលមានពិការភាពឯកឧត្តម ញ៉ែម សំអឿន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម៥មុឺនរៀលទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង