មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ ៤០០លានរៀល ពីកម្មវិធីលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន របស់ក្រសួងសាធារណការ
ភ្នំពេញ៖ ក្រុមការងារនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគចំនួន ៤០០ លានរៀល ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ។
ថវិកាបរិច្ចាគនេះទទួលបានពីកម្មវិធីលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលពេលកន្លងមក។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។