**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង និងមូលនិធិម៉ាដក្សចូលីភីត រួមគ្នាដាំដើមឈើឱ្យសម្បូរបែប និងមានពណ៌បៃតងស្រស់បំព្រងឡើងវិញ

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំនួនដើមឈើ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង និងមូលនិធិម៉ាដក្សចូលីភីត (MJP) រួមគ្នាដាំដើមឈើឱ្យសម្បូរបែប និងមានពណ៌បៃតងស្រស់បំព្រងឡើងវិញ។ ការដាំដើមឈើនេះ ក៏ជាផ្នែកមួយស្តារឡើងវិញ នៃព្រៃឈើដែលរិចរិល នាកន្លងមកផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារចូលរួមដាំដើមឈើឡើងវិញ នៅក្នុងសហគមន៍តាខេះមានជ័យ ដែលជាតំបន់ស្តារព្រៃឡើងវិញនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈើដែលបានជ្រើសរើសដាំមានប្រភេទ បេង នាងនួន ធ្នុងជាដើម។

ឯកឧត្ដមបន្តថា ក្រៅពីនេះក៏មានដាំដើមត្របែកព្រៃ ដើមគ ដែលប្រភេទដើមឈើមានផ្កាផ្តល់មកវិញនូវផលសម្រាប់សត្វឃ្មុំ និងក្រៅពីនេះក៏មានផ្កាប្រភេទផ្សេងៗទៀតដែលមានលំអង ការដាំនេះក៏សម្រាប់ស្តារឡើងវិញនៃព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណីសម្រាប់សត្វឃ្មុំ ព្រោះថាសហគមន៍មួយនេះប្រជាពលរដ្ឋបានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់ប្រជាពលរដ្ឋក្រៅពីធ្វើចំការ។

ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងដោយបញ្ជាក់ថា នេះជាចំណុចមួយដែលយើងមើលឃើញថា សហគមន៍គាត់ចាប់ផ្តើមយល់ ហើយពួកគាត់បានទទួលការបង្ហាត់បង្រៀនបច្ចេកទេសពីអង្កការដៃគូដើម្បីរៀនរបៀបចិញ្ចឹមឃ្មុំ ក្នុងសហគមន៍ក្នុងការបង្កើនចំណូល។ ការដាំស្តារឡើងវិញនៃព្រៃឈើសហគមន៍របស់គាត់មិនត្រឹមផ្តល់ផលប្រយោជន៍ជាដើមឈើទេ តែវាក៏ជាផ្នែកមួយបន្ថែមទៀតដែលអនុញ្ញាតឱ្យពួកគាត់ដាំដើមឈើសម្រាប់សត្វឃ្មុំក្រេបលំអងដើម្បីបានទឹកឃ្មុំលក់។

លោក សេង សម័យ នាយសង្កាត់ព្រៃឈើសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងសហគមន៍ព្រៃឈើតាខេះមានជ័យ មានទំហំដី ១៣៥៣,២៨ហិកតា។សហគមន៍នេះបានចូលរួមដាំស្តារព្រៃឈើឡើងវិញ ព្រមជាមួយការចុះល្បាតការពារជាប់ជាប្រចាំ។ សហគមន៍មួយនេះ បានដាំដើមឈើចំនួន៣លើក មកហើយដែលសរុបមានចំនួន ១៤៥០ដើមដែលជាគម្រោងអង្គការដៃគូ។

លោកបានបញ្ជាក់បន្ថែមថា កាលពីមុនពលរដ្ឋមានការប៉ះដៃយកដៃ ប៉ះជើងយកជើង ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពួកគាត់បានយល់ជ្រួតជ្រាបពីច្បាប់ព្រៃឈើ និងច្បាប់ធនធានធម្មជាតិ ពួកគាត់មានការខ្លាចរអាក្នុងការកាប់ទន្រ្ទានព្រៃឈើ និងបទល្មើសផ្សេងៗផងដែរ។

លោក សេង សម័យ បានបញ្ជាក់ថា ក្នុងស្រុកសំឡូត មានសហគមន៍សរុបចំនួន១៤សហគមន៍។ នាពេលបច្ចុប្បន្នប្រជាសហគមន៍តាមតំបន់ព្រៃឈើតែងអាស្រ័យផលក្នុងការរកទឹកឃ្មុំ រកផ្សិត បន្លែបង្កានានាដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។

គួរបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃសទៅជាគោលដៅទេសចរណ៍ ឬតំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ដែលនេះគឺជាយុទ្ធសាស្រ្តការពារធនធានធម្មជាតិរយៈពេលយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង