នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC-កម្ពុជា) នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន លើកទី២៣ ដែលបានប្រព្រឹត្តទៅ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ២០-២១ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ៕