**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម គួច ចំរើន អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពី ស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយថ្ងៃនេះយើងសម្ពោធសមិទ្ធផលថ្មីក្នុងអាណត្តិទី៦។ ខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទន្ទឹមនោះក៏មានហេដ្ឋារចនាតភ្ជាប់ពីភូមិមួយទៅភូមិមួយសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ និងមានសមិទ្ធផលជាច្រើនផ្សេងៗទៀតដែលបាននឹងកំពុងកើតមាននាពេលបច្ចុប្បន្ន។ ថ្ងៃនេះយើងបានតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តកោះកុង មកកាន់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយអ្នកកោះរ៉ុងមានសំណាងមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវការអភិវឌ្ឍធនធាមមនុស្ស ផ្លូវ ទឹក និងភ្លើង។ ហើយបណ្តាញអគ្គិសនីនៅលើកោះនេះ និងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋតំបន់កោះ។ សម្តេចតេជោបានគិតគូរពីសុខទុកប្រជាពលរដ្ឋនៅតំបន់កោះ ពិសេសការតភ្ជាប់បណ្តាណអគ្គិសនីជាតិ យើងចង់ធ្វើឱ្យបានលឿន ឆាប់ ហើយខ្សែបណ្តាញអគ្គិសនីនេះមានប្រវែងជាង ១០០គីឡូម៉ែត្រ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្តេចតេជោបានផ្តល់ឱកាសឱ្យឯកឧត្តម កែវ រតនៈ បំពេញការងារតភ្ជាប់បណ្តាញអគ្គិសនីជាតិមកកាន់ប្រជាពលរដ្ឋតំបន់កោះ ព្រមទាំងបានធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវបេតុងមានប្រវែងជាង ៤០គីឡូម៉ែត្រ ហើយសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើការវិនិយោគឱ្យក្រុមហ៊ុននៅលើកោះ ដើម្បីជំរុញការអភិវឌ្ឍកែឆ្នៃសក្តានុពលវិនិយោគ ផ្តល់ឱកាសការ ងារជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់កោះមកកាន់ដីគោក ប្រជាជននៅលើកោះមានតម្លៃភ្លើងធ្លាក់ចុះ រួមចំណែកលើកកម្ពស់ជីវភាព ស្នើសុំអាណាព្យាបាលជំរុញកូន ចៅចូលសិក្សាទទួលយកចំណេះដឹង ជំនាញយើងត្រូវចាប់យកឱកាសពីការវិនិយោគ ព្រោះឱកាសការងារមានច្រើននៅលើកោះ។

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរសមិទ្ធផលនេះ ដែលបងប្អូនទទួលបានអគ្គិសនីបណ្តាញជាតិប្រើប្រាស់ ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សង្កាត់កោះរ៉ុងដូចជា៖ ទី១.ភ្លើងបណ្តាញជាតិ ២៤ម៉ោង ព្រោះការផលិតភ្លើងរបស់យើងមានគ្រប់គ្រាន, ទី២.អគ្គិសនីចេញពីថាមពលស្អាត និងទី៣.ភ្លើងដែលមានតម្លៃថោក ជាភ្លើងអនុគ្រោះ រដ្ឋជាអ្នកចេញថ្លៃខាតជំនួសប្រជាពលរដ្ឋ។ ការបេ្តជ្ញារបស់សម្តេចតេជោ ហ៊ុន សែន មិនឱ្យអគ្គិសនីឡើងថ្លៃ ពិសេសគឺចង់ឱ្យអ្នកកោះរ៉ុង មានទឹកស្អាត ភ្លើងរបស់រដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក។ វឌ្ឍនភាព ២៥ឆ្នាំ កម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍទើបយើងរៀបចំប្រភពអគ្គិសនីប្រើដោយមានដូចជា ១.វារីអគ្គិសនី ២.អគ្គិសនីប្រើដោយធ្យូងថ្ម ៣.អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ។

ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដោយបានទម្លាក់ថវិកា ៥លានដុល្លាអាមេរិក ឱ្យរាជរដ្ឋាភិបាលខ្ចីដោយមិនគិតការប្រាក់ ក្នុងការអភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងបានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះជាធនធានជាតិរបស់យើងទាំងអស់គ្នា ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវ បន្តចូលរួមផ្សព្វផ្សាយ ពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។ កម្ពុជាមានបណ្តាញខ្សែកាបនៅបាតសមុទ្រ និងខ្សែកាបនៅបាតទន្លេ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់មកដល់បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាបានគ្របដណ្តប់លើភូមិចំនួន ៩៩ភាគរយ និងបន្តឱ្យប្រជាពលរដ្ឋនៅតាមជនបទមានភ្លើងប្រើប្រាស់នៅតាមខ្នងផ្ទះឪ្យបាន ១០០ភាគរយនៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង