**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម ហឿ ស៊ីយ៉ែម ស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នអំពីការងើបឡើងវិញនូវស្ថានភាពជំងឺកូវីដ-១៩

 


ភ្នំពេញ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនាពេលនេះមានរបៀបវារៈចំនួន៣ រួមមាន៖
១-ពិនិត្យ និង អនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ ឆ្នាំទី៤ របស់ ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញ អាណត្តិទី៣ ឆ្នាំ៥ របស់ក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបើកនូវព្រឹត្តិការណ៍កីឡារស៊ីហ្គេមលើកទី៣២ របស់កម្ពុជា ដែលទើបបញ្ចប់ថ្មីៗនេះក្រោមវត្តមានចូលរួមនិងគាំទ្រពីគ្រប់ស្រទាប់មហាជន និងជាការផ្សព្វផ្សាយទៅដល់មហាជនបរទេសឲ្យដឹងពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជាក្រោមដំបូលសន្តិភាព។

ទន្ទឹមនោះឯកឧត្តម ហឿ ស៊ីយ៉ែម ក៏ស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នអំពីការងើបឡើងវិញនូវស្ថានភាពជំងឺកូវីដ-១៩ ដែលបានរកឃើញបម្លែងថ្មី និងមានការឆ្លង និងចម្លងឡើងវិញ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋាន ដើម្បីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅប្រកបដោយបរិយាកាស រីករាយរលូន តម្លាភាព និងសុក្រិតភាព នឹងជាពិសេសដើម្បីផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ចំពោះការងារសន្តិសុខបន្ទាត់ព្រំដែន សូមបន្តពង្រឹងការត្រួតពិនិត្យ និងចុះល្បាតជាប្រចាំ កុំឲ្យមានចរាចណ៍បទល្មើសចូលប្រទេស ជាពិសេសបទល្មើសគ្រឿងញៀន -អាវុធជាតិផ្ទុះ និងចោរកម្មផ្សេងៗ។

ក្នុងនោះដែរ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ គាំទ្រនូវការស្នើរសុំ និងវិធានការដល់បងប្អូនមូលដ្ឋាន សុំឲ្យបន្តចូលរួមនិងការពារពីការងើបផ្ទុះថ្មីនៃជំងឺកូវីដបម្លែងថ្មី ដើម្បីសុខមាលភាពសហគមន៍របស់យើង ៕

អត្ថបទដែលជាប់ទាក់ទង