នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកទី៧ អាណត្តិទី១ តាមប្រព័ន្ធវីដេអូហ្សូម (Zoom Meeting)
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិក នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នាព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកទី៧ អាណត្តិទី១ តាមប្រព័ន្ធវីដេអូហ្សូម (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក)។
ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តទៅលើផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់ឆ្នាំ២០២១-២០២២ របស់ (គ.ល.ក)
២-ពិនិត្យ និងអនុម័តការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណរបស់កាស៊ីណូ និងល្បែងផ្សងសំណាង
៣-ពិនិត្យ និងដោះស្រាយបញ្ហាផ្សេងៗ ៕