អ៊ំប្រុសម្នាក់មានជំងឺក្លនលូនយូរឆ្នាំ ត្រូវបានព្យាបាល វះកាត់ដោយជោគជ័យ ក្រោមការឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំប្រុស នឿង គា អាយុ ៥៤ឆ្នាំ ជាកសិករ មកពី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គាត់មានជំងឺក្លនលូនជាយូរឆ្នាំមកហើយ ដែលបណ្តាលអោយមានការចុកចាប់ជាប្រចាំ ត្រូវបានបញ្ជូនមកធ្វើការព្យាបាល វះកាត់ ដោយវិធីសាស្រ្តចោះទំនើប និងសុវត្ថិភាព នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។