**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី

ឯកឧត្តម វង្ស ផាណាត និងឯកឧត្ដម គួច ចំរើន អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី បានរាយការណ៍ថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីជូនដំណឹងលេខ១៣១/២៣សជណ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការប្រកួតជ្រើសរើសជ័យលាភី ផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តបានទទួលនូវខ្សែវីដេអូចូលរួមប្រកួតប្រជែងពីសាធារណជនសរុបចំនួន ២០ក្រុម។ ក្រោយមកក្រុមការងាររដ្ឋបាលខេត្តបានប្រជុំពិនិត្យលើខ្លឹមសារ រូបភាព សកម្មភាពរបស់ខ្សែវីដេអូនីមួយៗតាមលក្ខខណ្ឌដែលបានកំណត់ ក្រុមការងារបានសម្រេចជ្រើសរើសខ្សែវីដេអូចំនួន២០ យកទៅផ្សព្វផ្សាយប្រកួតប្រជែងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្ត ដើម្បីជូនមហាជនទូទៅធ្វើការពិនិត្យវាយតម្លៃដាក់ពិន្ទុតាមរយៈការគាំទ្រ(LIKE)ហើយត្រូវជ្រើសរើសជាជ័យលាភីពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៥ ចំពោះខ្សែវីដេអូដែលមានការគាំទ្រច្រើនជាងគេ មានគុណភាពល្អ មានខ្លឹមសារអប់រំ លើកកម្ពស់អនាម័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅខេត្តព្រះសីហនុប្រកបក្ដីសប្បាយរីករាយ។ ជាមួយគ្នានេះផងដែខ្សែវីដេអូទាំង២០នោះ ត្រូវបានបង្ហោះក្នុងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុនៅវេលាម៉ោង២០:៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទីល្ងាច ជាពេលវេលាកំណត់បញ្ចប់ទទួលការវាយតម្លៃដាក់ពិន្ទុ ក្រុមការងារបានធ្វើការស្រង់នូវចំនួនLIKE ដែលទទួលបានពីការចុចគាំទ្រពីសំណាក់មហាជននៅលើខ្សែវីដេអូររបស់បេក្ខជនក្រុមនីមួយៗដោយប្រើប្រព័ន្ធFACEBOOK SCRAPER និងបានថតស្រ្គីនដើម្បីរក្សាទុកជាភស្តុតាង។ ដោយពិនិត្យឃើញថា មានភាពមិនប្រក្រតីនៃចំនួនLIKE នៅលើខ្សែវីដេអូររបស់បេក្ខជនមួយចំនួន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តបានធ្វើការពិនិត្យចំពោះគណនីដែលបានចូលមកចុចLIKE លើខ្សែវីដេអូររបស់បេក្ខជនទាំងអស់ឡើងវិញហើយក៏រកឃើញថា ខ្សែវីដេអូរបស់បេក្ខជនចំនួន៣ក្រុម មានការទិញលក់ចំនួនLIKE ពីប្រទេសវៀតណាម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអរគុណប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី និងកោតសរសើរក្មួយៗទាំង ២៣ក្រុម ដែលបានចូលរួមរៀបចំផលិតវីដេអូខ្លី ក្នុងន័យអប់រំស្ដីពី «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» ក្រុមនីមួយៗបានជ្រើសរើសទីតាំង ខ្លឹមសារអត្ថន័យបានល្អ តែល្អពេលនេះផ្ដើមចេញពីសមត្ថភាពរបស់ក្មួយៗទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតី និងឆន្ទៈ លើពាក្យពេជ្រខ្លឹមសារ និងទេពកោសល ស្តែងចេញពីទិដ្ឋភាពពិតនៅក្នុងសង្គមសំដៅផ្សព្វផ្សាយអប់រំដល់យុវជន មហាជនឱ្យនាំគ្នាចេះស្រឡាញ់បរិស្ថាន អនាម័យ ព្រោះវានាំមកនូវផាសុខភាពសម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់លើខ្លឹមសារនៅក្នុងឃ្លីបវីដេអូនីមួយៗបានបញ្ជាក់ពីទិដ្ឋភាពនៅក្នុងសង្គម ក៏ជារឿងសំខាន់មួយ ឆ្លុះបញ្ចាំងឱ្យយើងទាំងអស់គ្នាចូលរួមស្រឡាញ់ថែរក្សាអនាម័យ បរិស្ថានរបស់យើង ដើម្បីឱ្យក្រុង ខេត្តរបស់យើងមានបរិស្ថានល្អស្អាត។ ផ្ដើមចេញពីការប្រឡងប្រណាំងនាពេលនេះ ក្រុមនីមួយៗអាចកែលម្អការផលិតវីដេអូរបស់ខ្លួននៅពេលក្រោយកាន់តែទទួលបានលទ្ធផលល្អ ។ ហើយលទ្ធផលដែលយើងទទួលបានថ្ងៃនេះជាចំណុចតូចមួយសម្រាប់បំផុសប្រជាពលរដ្ឋនាំគ្នាស្រឡាញ់លើកកម្ពស់បរិស្ថាន អនាម័យនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនៅមានកម្មវិធីផលិតវីដេអូខ្លីជាច្រើនទៀត ផ្តោតលើប្រធានបទផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យយុវជនរបស់យើងបញ្ចេញសមត្ថភាព ទេពកោសលរបស់ខ្លួន ពិសេសជួយបង្កើនលើកកម្ពស់សមត្ថភាពរបស់យុវជនយើងមានចំណេះដឹងថ្មីកាន់តែរីកចម្រើន និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តារាជធានី ខេត្ត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនក្រុមជ័យលាភី លេខ១ ទទួលបានថវិកា ៥លានរៀល, លេខ២ ទទួលបានថវិកា ៣លានរៀល, លេខ៣ ទទួលបានថវិកា ២លានរៀល, លេខ៤ ទទួលបានថវិកា ១លាន៥សែនរៀល និងលេខ៥ ទទួលបានថវិកា ១លានរៀល។ ដោយឡែក ៣ក្រុម ដែលជាប់ចំណាត់ថ្នាក់រូបភាពល្អ និងខ្លឹមសារល្អ ក្នុងមួយក្រុមទទួលបានថវិកា ១លានរៀល និង ១២ក្រុម មិនទទួលបានជ័យលាភី ទទួលបានថវិកា ៥០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង