**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជំរុញឲ្យក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី បំពេញលក្ខខណ្ឌ និងបែបបទបច្ចេកទេសឲ្យ​បានសមស្រប

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបសម្ដែងការគួរសម ជាមួយអនុប្រធានក្រុមហ៊ុន Yunnan Airport Group Co.,Ltd ដែលជាក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី លោក Jia Suo ដែលទទួលបន្ទុកក្រុមហ៊ុនចំនួន២ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

ក្នុងគោលបំណង នៃការជួបសម្ដែងការគួរសមនេះ គឺតំណាងក្រុមហ៊ុន Yunnan Airport Group Co.,Ltd មករាយការណ៍អំពីវឌ្ឍនភាព និងអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ដការងារ ដើម្បីឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយពិនិត្យផ្ដល់យោបល់ និងផ្ដល់ការណែនាំ ក្នុងជំរុញការងារ ការបញ្ចប់ការដ្ឋាន។

ក្នុងជំនួបនេះ ខាងតំណាងក្រុមហ៊ុន ក៏បានសំណូមពរ ឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយសម្របសម្រួល និងជួយជំរុញការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី។ ខាងជំនាញ បានពិនិត្យតារាងកម្មវិធី និងពេលវេលា ដើម្បីកំណត់ពេលបិទអាកាសយានដ្ឋានចាស់ទាំងស្រុង។ការទទួលបាននូវវិញ្ញាបនបត្រ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតម្រូវឲ្យក្រុមហ៊ុន បំពេញនូវលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពមួយចំនួនធំ ហើយក្រុមហ៊ុនកំពុងតែរៀបចំ ដើម្បីបំពេញលក្ខខណ្ឌ និងសូមឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយផ្ដល់ការគាំទ្រ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញាបនបត្រនេះ មុននឹងបើកសម្ពោធជាផ្លូវការ។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអំពីទស្សនទាន និងការគាំទ្រ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការអនុវត្ដការងារនេះ គឺនឹងខិតខំ ជំរុញយ៉ាងម្ដេច ដើម្បីលទ្ធផលទទួលបានផ្លែផ្កា និងស្របទៅតាមកម្មវិធី ក្នុងការដាក់ដំណើរការអាកាសយានដ្ឋានថ្មី ជាផ្លូវការ។

ទន្ទឹមគ្នានេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏សូមឲ្យក្រុមហ៊ុនបន្ដសហការ ដើម្បីសហការជាមួយក្រុមការងារ ក្នុងការបំពេញលក្ខខណ្ឌ និងបែបបទបច្ចេកទេសទាំងអស់ ឲ្យ​បានសមស្រប។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានទទួលយកសំណូមពរ និងបន្ដគាំទ្រ ដេីម្បីជំរុញការងារឲ្យបានលឿន ទៅតាមលទ្ធិភាពដែលធ្វេីបាន និងសូមឲ្យការងារបច្ចេកទេសសហការ ជាមួយក្រុមការងារបច្ចេកទេសអាកាសចរស៉ីវិល ដេីម្បីជំរុញល្បឿនឲ្យកាន់តែលឿន ក្នុងការដំណេីរការទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង