ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ការបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើ្ជញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ និងការផ្សព្វផ្សាយការការពារក្បួន តម្រាយផ្លូវឃោសនា របស់គណបក្សនយោបាយ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ព្រមទាំងនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងប្រធានគោលដៅការពារ ៕