ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញពិធីសម្ពោធសមិទ្ធផលនានា នៅវត្តជោតនារាម (បឹងកុក) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងគណបក្សចុះជួយខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា (កុដិស្ទឹងត្រង់-ចំការលើ) នៅវត្តជោតនារាម (បឹងកុក) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ព្រះមេគណខេត្ត លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណ ១,៥០០នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានជូនថវិកាដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានចូលក្នុងម្នាក់ៗទទួលបាន ១មុឺនរៀល និងក្រមា/សំពត់ ស ១ ព្រមទាំងកុមារា កុមារី ម្នាក់ៗ ទទួលបាន ៥ពាន់រៀលផងដែរ ៕