**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាល ចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច ផែនការយុទ្ធសាស្រ្ត «នារីរតនៈ» កំពុងអនុវត្តការប្រែក្លាយស្រ្តី ឲ្យទៅជាត្បូងដ៏មានតម្លៃ

ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងផែនការយុទ្ធសាស្រ្ត «នារីរតនៈ» កំពុងអនុវត្តការប្រែក្លាយស្រ្តី ឲ្យទៅជាត្បូងដ៏មានតម្លៃ និងជាធនធានដ៏មានសក្តានុពលខ្ពស់ ក្នុងសង្គម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដំណើរការជាផ្លូវការ គម្រោងថ្នាក់តំបន់ ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់។
សិក្ខាសាលាផ្សព្វផ្សាយ និងដំណើរការជាផ្លូវការ គម្រោងថ្នាក់តំបន់ ខាងលើនេះ បានរៀបចំធ្វើឡើង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការគាំទ្រពីក្របខណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិរបស់កម្ពុជា រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងផែនការយុទ្ធសាស្រ្ត នារីរតនៈ កំពុងអនុវត្តការប្រែក្លាយ ស្រ្តី ឱ្យទៅជាត្បូងដ៏មានតម្លៃ និងជាធនធានដ៏មានសក្តានុពលខ្ពស់ ក្នុងសង្គម»។

លោកជំទាវបានបន្ដថា នៅក្នុងក្របខណ្ឌគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ បានទទួលស្គាល់ថា ក្នុងចំណោមប្រជាពលរដ្ឋក្រីក្រនៅជនបទ ដែលក្នុងនោះភាគច្រើនជាស្រ្តី ជាក្រុមងាយរងគ្រោះបំផុត ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារតែពួកគាត់ពឹងផ្អែកជាខ្លាំងលើកសិកម្ម និងធនធានធម្មជាតិ។

នៅក្នុងនោះ ស្រ្តី នឹងក្រុមងាយរងគ្រោះផ្សេងទៀត ជាក្រុមងាយទទួលរងគ្រោះ ពីជំងឺដោយសារធនធាន និងសកម្មភាពបន្សាំនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការត្រៀមបង្ការរបស់ពួកគេ សម្រាប់ទប់ទល់នឹងហានិភ័យអាកាសធាតុ និងមុខសញ្ញាមហន្តរាយនៅមានកម្រិត។ នេះជាការបញ្ជាក់បន្ថែម របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការធ្វើឲ្យស៊ីចង្វាក់ជាមួយក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ «មេគង្គ-ឡានឆាង» ក៏ដូចជាក្របខណ្ឌជាសកល ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងកិច្ចការនារី តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំនិងគ្រោងអនុត្តគម្រោងនេះ។

គម្រោងនេះ នឹងចូលរួមចំណែកពង្រឹងលទ្ធភាព និងសមត្ថភាពបន្ស៉ាំ និងធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការដាក់ចេញនូវវិធាន និងមធ្យោបាយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់ គុណភាព នៃទឹកស្អាតនិងអនាម័យ ដើម្បីឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងគ្រួសារគេ, នៅក្នុងតំបន់មេគង្គ-ឡានឆាង ប្រកបដោយចីរភាព បរិយាប័ន្ន និងដោយមានការតភ្ជាប់គ្នានៅក្នុងតំបន់។

គម្រោង នឹងចាប់ផ្តើម ដោយមានកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលស៊ីចង្វាក់ជាមួយស្ថានភាពជាក់ស្តែង របស់បណ្តាប្រទេសនីមួយៗ ក្នុងការឆ្លើយតបនឹងយេនឌ័រនៅក្នុងសកម្មភាពអាកាសធាតុ និងការពង្រឹងសមត្ថភាពបន្សាំនិងភាពធន់របស់ស្រ្តី នៅតាមជនបទ។
កម្មវិធីអភិវឌ្ឍសមត្ថភាពនេះ នឹងធ្វើឡើងដោយមានអ្នកឯកទេសមកពីប្រទេសចិន, ឡាវ, ថៃ និងកម្ពុជា និងសម្រាប់អ្នកចូលរួមដែលជាអ្នករៀបចំគោលនយោបាយ និងកម្មវិធី មកពីកម្ពុជា និងឡាវ ដើម្បីឈានទៅកំណត់គម្រោងសាកល្បង សម្រាប់បណ្តាប្រទេស និងសហគមន៍របស់ខ្លួន។

គម្រោង នឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែង ដែលកើតចេញពីការអនុវត្តគម្រោងសាកល្បងនៅប្រទេសឡាវ និងកម្ពុជា លើចំណុចឧត្តមានុវត្តន៍ (Best Practice) ចំណុចខ្លាំង និងមេរៀនបទពិសោធន៍នានា ក្នុងការពង្រឹងសមត្ថភាពបន្សាំនិងធន់របស់ស្រ្តី ក្នុងការប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងពីវិបត្តិនានានៅក្នុងសង្គម និងជាសកល។

មេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោងនេះ នឹងក្លាយជាផ្នែកមួយនៃចំណេះដឹងថ្នាក់តំបន់ (Reginal Knowledge) សម្រាប់ការតាក់តែងកម្មវិធី និងគោលនយោបាយជាបន្តបន្ទាប់ លើសកម្មភាពអាកាសធាតុដែលឆ្លើយតបនឹងយេនឌ័រ និងការពង្រឹងសមត្ថភាពធន់របស់ស្រ្តី ៕

អត្ថបទដែលជាប់ទាក់ទង