ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ និងផ្សព្វផ្សាយនិតិវិធីនៃការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ និងផ្សព្វផ្សាយនិតិវិធីនៃការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត(ឯ.អ)តាមឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្ដរមានជ័យ ៕