សមត្ថភាពថាមពលកកើតឡើងវិញរបស់ប្រទេសចិនបានពង្រីកក្នុងរយៈពេលប្រាំខែដំបូង
ប៉េកាំង÷ទិន្នន័យពីរដ្ឋបាលថាមពលជាតិបានបង្ហាញថា សមត្ថភាពថាមពលស្អាតដែលបានដំឡើងរបស់ប្រទេសចិន បានកើនឡើងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។គិតត្រឹមដំណាច់ខែឧសភា សមត្ថភាពដំឡើងថាមពលខ្យល់បានកើនឡើង ១២.៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ប្រមាណ ៣៨០ លានគីឡូវ៉ាត់ ខណៈថាមពលពន្លឺព្រះអាទិត្យមានប្រហែល ៤៥០ លានគីឡូវ៉ាត់ កើនឡើង ៣៨.៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។សមត្ថភាពផលិតថាមពលដែលបានដំឡើងរបស់ប្រទេសនេះមានចំនួនសរុបប្រហែល ២.៦៧ ពាន់លានគីឡូវ៉ាត់ក្នុងរយៈពេលដែលកើនឡើង ១០.៣ ភាគរយធៀបនឹងឆ្នាំមុន។
ប្រទេសចិនបានបង្កើនការវិនិយោគរបស់ខ្លួនលើថាមពលកកើតឡើងវិញក្នុងរយៈពេលជាច្រើនឆ្នាំដែលជាផ្នែកមួយនៃការស្វែងរកការអភិវឌ្ឍន៍បៃតងរបស់ខ្លួន។ទិន្នន័យបានបង្ហាញឱ្យដឹងថា ក្នុងកំឡុងខែមករា ដល់ខែឧសភា ការវិនិយោគសរុបដោយក្រុមហ៊ុនថាមពលធំៗរបស់ប្រទេសក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យបានកើនឡើង ១៤០.៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៩៨.២ ពាន់លានយន់ (ប្រហែល ១៣.៦៨ ពាន់លានដុល្លារអាមេរិក)។ប្រទេសចិនបានប្រកាសថាខ្លួននឹងឈានដល់កម្រិតការបញ្ចេញកាបូនឌីអុកស៊ីតនៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា