**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារ នៅស្រុកកំពង់ស្វាយ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំសង្កាត់មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៥ នាក់ នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ.ឃុំ របស់យើងមានសុខសន្តិភាព គ្មានអំពើលួច ឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាការពារត្រូវត្រៀមខ្លួន ដើម្បីចូលរួមជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងការការពារសន្តិសុខសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោតនានា តាមការចាប់តាំងរបស់អាជ្ញាធរដែនដី ហើយនិងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារក៏ត្រូវត្រៀមខ្លួនបំពេញការណីកិច្ចជាពលរដ្ឋល្អ ដោយសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង