**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

តើមនុស្សទាំង ៥នាក់ ស្លាប់នៅលើនាវាមុជទឹក ទៅមើលខ្មោចកប៉ាល់ Titanic ជានរណាខ្លះ?

វ៉ាស៊ីនតោន៖ ឆ្មាំសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះនៅក្បែរ បំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយនាវាមួយ គ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។

ដូច្នេះថាតើមនុស្សទាំង៥នាក់ដែលជិះនៅលើនាវាមុជទឹកខាងលើជានរណាខ្លះ?
១-លោក Hamish Harding

លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីអង់គ្លេសម្នាក់មានអាយុ៥៨ឆ្នាំ និងត្រូវបានចាត់ទុកថាជាអ្នកស្រាវជ្រាវរុករកដ៏អស្ចារ្យម្នាក់ ដែល បានធ្វើដំណើរស្រាវជ្រាវនៅជុំវិញពិភពលោកចាប់តាំងពីឆ្នាំ២០១៩មក។ លោកក៏ធ្លាប់បានធ្វើដំណើរទៅកាន់ទីអវកាសផងដែរកាលពីឆ្នាំ២០២២ ដោយជិះលើ យាន New Shepard របស់ក្រុមហ៊ុន Blue Origin ក៏ដូចជាធ្លាប់ធ្វើដំណើររុករកយ៉ាងជ្រៅក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១។

លោក Harding ដែលជាប្រធានក្រុមហ៊ុន Action Aviation ផងនោះ បានប្រាប់ឱ្យដឹងពីដំណើរចុះទៅមើលខ្មោចកប៉ាល់ Titanic នៅក្នុងសារមួយបង្ហោះលើ Facebook។ «ដោយសារតែស្ថានភាពអាកាសធាតុត្រជាក់ពេក ក្នុងតំបន់ Newfoundland អស់រយៈ៤០ឆ្នាំមកនេះ បេសកកម្មនេះនឹងក្លាយជាបេសកកម្ម ជាលើកដំបូងបំផុត និងជាបេសកកម្មមនុស្សតែមួយគត់ទៅទស្សនាកប៉ាល់ Titanic ក្នុងឆ្នាំ២០២៣។ អាកាសធាតុបានអំណោយផល ដូច្នេះយើងនឹងធ្វើ បេសកកម្មនៅថ្ងៃស្អែក»។ នេះជាសារបង្ហោះរបស់លោក Harding កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

២-លោក Shahzada និងកូនប្រុស Suleman Dawood

លោក សាស់ហ្សាដា ដាវូត (Shahzada Dawood) មានអាយុ៤៨ឆ្នាំ គឺជាអនុប្រធានក្រុមហ៊ុន Engro Corporation Limited ដែលមានមូលដ្ឋានក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ចំណែក កូនប្រុសរបស់លោកមានឈ្មោះ ស៊ីឡៃម៉ាន (Suleman) មានអាយុ១៩ឆ្នាំ។ នេះបើតាមសេចក្ដីថ្លែងការណ៍ពីក្រុមគ្រួសារ របស់លោក។ សេចក្ដីថ្លែងការណ៍នេះដដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា បានគូសបញ្ជាក់ដូច្នេះថា «កូនប្រុសរបស់យើង Shahzada Dawood និងកូនប្រុសរបស់គាត់ ស៊ូឡៃម៉ាន បានធ្វើដំណើរទៅទស្សនាខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក។ គិតមកទល់នឹងពេលនេះ ការទំនាក់ទំនងត្រូវបាន កាត់ផ្ដាច់ជាមួយនាវាមុជទឹក ហើយមានព័ត៌មានតិចតួចប៉ុណ្ណោះ»។ លោក Shahzada និងកូនប្រុស ក៏មានសញ្ជាតិអង់គ្លេស ផងដែរ។

៣-លោក Paul-Henri Nargeolet

លោក ប៉ូល ហង់រី ណាហ្សេអូឡេ (Paul-Henri Nargeolet) គឺជាអ្នកមុជទឹក និងជាអ្នកជំនាញស្រាវជ្រាវខាងកប៉ាល់ Titanic ក៏ស្ថិតនៅក្នុងចំណោមអ្នកដំណើរ ជិះនៅលើនាវាមុជទឹក Titan ផងដែរ។ លោក ណាហ្សេអូឡេ ធ្លាប់កាន់តួនាទីជានាយកផ្នែកស្រាវជ្រាវក្រោមបាតសមុទ្ររបស់ក្រុមហ៊ុន RMS Titanic Inc ហើយ បុរសម្នាក់នេះដែលជាអ្នកជំនាញថតរូបក្រោមបាតសមុទ្រដ៏ល្បីម្នាក់របស់បារាំងផងនោះ ធ្លាប់បានធ្វើដំណើររុករកទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic ចំនួន ៦លើកមកហើយ។

៤-លោក Stockton Rush

បើតាមគេហទំព័ររបស់ក្រុមហ៊ុន OceanGate លោក ស្ដុកតុន រ៉ាស (Stockton Rush) គឺជាស្ថាបនិក និងជា CEO ក្រុមហ៊ុន OceanGate មានមូលដ្នានក្នុង សហរដ្ឋអាមេរិក ហើយលោកគឺជាអ្នកបើកនាវaមុជទឹក Titan តែម្ដង។ លោក រ៉ាស បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអវកាស នៅឯសាកលវិទ្យាល័យ Princeton និងទទួលបានសញ្ញាប័ត្រ MBA ពីសាកលវិទ្យាល័យ California។

គួរបញ្ជាក់ថា នាវាមុជទឹក Titan បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍ ក្រោយដាច់ការ ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍ នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ ទៅទស្សនាបំណែកខ្មោច កប៉ាល់ Titanic។

កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រ ក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទះទឹកកក ដោយបណ្ដាលឱ្យមនុស្សច្រើនជាង ១,៥០០នាក់បានស្លាប់ ៕

អត្ថបទដែលជាប់ទាក់ទង