**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន

អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន០២ខ្សែ និងដាក់លូរំដោះទឹកចំនួន ៥២០កង់ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន០២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានលើកឡើងថា សម្រាប់ផ្លូវនៅក្នុងសង្កាត់អូរចារត្រូវបានជួសជុលក្រាលបេតុងបានរួចស្រេចមួយចំនួនធំ ក្នុងនោះមានផ្លូវតូចៗជាច្រើនទៀតកំពុងបន្តធ្វើ ដូចនេះស្នើឱ្យអាជ្ញាធរសង្កាត់អូរចារ ខិតខំដោះស្រាយផ្លូវតូចៗទាំងនោះ ដោយប្រើប្រាស់នូវថវិកាដែលសង្កាត់មាន ដោយមិនត្រូវពឹងតែលើរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងតែមួយមុខនោះទេ ធ្វើយ៉ាងណាព្យាយាមដោះស្រាយផ្លូវតូចៗជូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់ ហើយរដ្ឋបាលខេត្តក៏នៅតែបន្តជួយដូចគ្នា ក្នុងនោះឯកឧត្តមបានស្នើសុំដល់រដ្ឋាករទឹក ធ្វើការដាក់កន្លែងទុយោសម្រាប់ភ្ជាប់ពេលមានអគ្គិភ័យកើតឡើង ពិសេសកន្លែងដែលពិបាករថយន្តអគ្គិភ័យចូលទៅដល់ទីតាំង។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា តាមការសន្យាជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ គឺត្រូវបានរៀបចំដាក់អំពូលសូឡាតាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្ដល់នូវអំពូលសូឡានៅសង្កាត់អូរចារនេះ ចំនួន៣ភូមិជូនប្រជាពលរដ្ឋផងដែរ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសូមមេត្តាសម្រួលដល់ក្រុមការងារជួសជុលផ្លូវ ក្នុងនោះត្រូវចូលរួមសហការដោយត្រូវផ្តល់ជាចំណីផ្លូវ ឬថយរបងរបស់ខ្លួនដើម្បីធ្វើការពង្រីកផ្លូវកាន់តែធំ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវធ្វើការសម្រួលដល់ប្រជាពលរដ្ឋក្នុងការថយរបងរបស់ខ្លួន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ៕

អត្ថបទដែលជាប់ទាក់ទង