ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ ដែលវះកាត់ដកដែកចេញពីជើងខាងឆ្វេង
ភ្នំពេញ៖ ប្អូនស្រី ឯល វ៉ាន់នី អាយុ ៣១ឆ្នាំ រស់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមកទទួលការវះកាត់ដកដែកចេញពីជើងខាងឆ្វេងក្រោយពីទទួលគ្រោះថ្នាក់បាក់នាពេលកន្លងមក នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ។
នៅថ្ងៃនេះដែរ គ្រូពេទ្យបានអនុញ្ញាតឲ្យ ប្អូនស្រីត្រឡប់ទៅផ្ទះវិញហើយ ដែលរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។