**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី

ឯកឧត្តម នេត្រ ភក្រ្តា អំពាវនាវអ្នកកាប់ទន្រ្ទានដីលិចទឹក ដីធនធាន​ធម្ម​ជាតិ និងអ្នក​ដាក់​​​​អន្ទាក់សត្វព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់ បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋមួយចំនួនដែលកាប់ទន្រ្ទានដីលិចទឹក ទន្រ្ទានដីធនធានធម្មជាតិ និងអ្នកដាក់អន្ទាក់សត្វព្រៃ ត្រូវបញ្ឈប់ការសម្លាប់​សត្វព្រៃជា​បន្ទាន់បើពុំដូច្នេះទេនឹងប្រឈមផ្លូវច្បាប់ជាក់ជាពុំខាន។

ក្នុង​យុទ្ធនា​ការ “អន្ទាក់​សូន្យ” ក្នុងដំណាក់កាលទី២ នៅខេត្តបាត់ដំបង និង​​ខេត្ដប៉ៃលិន នាថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា នេះគឺដល់ពេលហើយសម្រាប់ អ្នកនិយម​បរិភោគ​សាច់សត្វព្រៃ ត្រូវបញ្ឈប់ការបរិភោគ អ្នកជួញដូរត្រូវបញ្ឈប់ការជួញដូរ ហើយអ្នក​ដាក់​អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់។ ឯកឧត្ដមបានបញ្ជាក់ថា៖ «សម្រាប់សាធារណ​ជន​ទូទៅ ខ្ញុំសូមលើកទឹកចិត្តឱ្យពួកគាត់ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់សត្វព្រៃ ដោយការ​និយាយ​ថាទេ ចំពោះសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួម​នឹងការផ្សព្វផ្សាយបន្ថែមពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក»។

ឯកឧត្ដមរដ្ឋលេខាធិការបានកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលអនុវត្តន៍យុទ្ធនា​ការអន្ទាក់សូន្យនេះដែរ យើងបានសង្កេតឃើញវប្បធម៌​ធ្វើការថ្មីមួយ ដែលក្នុងនោះគឺការ​សហការដ៏ល្អរវាងអង្គការដៃគូទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស បណ្តា​មន្ទីរបរិស្ថានទាំង១២ខេត្ដ។ ទន្ទឹមនេះ ឯកឧត្ដមក៏បានរម្លឹកអំពីតំបន់ប្រើប្រាស់​ច្រើនយ៉ាង​សំឡូតដែលក្រសួងបរិស្ថានបានគ្រប់គ្រងមានមន្រ្តីឧទ្យានុរក្សចូលរួម និងក្រៅពីនេះ​ ក៏​មាន​​ការចូលរួមពីសំណាក់ លោកស្រី អែនជេលីណា ចូលី ដែលជាតារា​ហូលីវូដ​ដ៏ល្បី​ឈ្មោះ​របស់ពិភពលោកផងដែរ។ «នេះក៏ជាកិត្តិយសដែលជនល្បីឈ្មោះម្នាក់មក​ចូលរួម​អភិរក្ស​ព្រៃ​ធនធានធម្មជាតិរបស់យើង។ គាត់ស្រឡាញ់ព្រៃសំឡូតណាស់ គាត់បានដាក់​ថវិកា​របស់គាត់ចូលរួមគឺដើម្បីអ្វី គឺដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅ​សំឡូត និងនៅប៉ៃលិន។ និយាយដោយឡែក និងនិយាយជារួមរបស់ បងប្អូនប្រជាពល​រដ្ឋ​នៅខេត្តប៉ៃលិន និងបាត់ដំបង ហើយនៅប្រទេសកម្ពុជាទាំងមូល។ ខេត្តបាត់ដំបង និង​ប៉ៃលិន​ជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្រៅពីមានប្រាសាទ ក៏មានអគារពីសម័យរាណ​ក៏ដូច​ជា​ទី​កន្លែងប្រវត្តិសាស្រ្ត»។

ឯកឧត្តមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក៏បានបញ្ជាក់បន្ថែមថា «ការការពារ និងអភិរក្សរបស់យើងកន្លងមកល្អប្រសើរ។ យើងមិនចង់ឱ្យមានព្រៃ ហើយ​អត់​មានសត្វនោះទេ។ ហើយមានសត្វហើយមិនត្រឹមមានតួនាទីជីវចម្រុះ និងប្រព័ន្ធអេកូ​ឡូ​ស៊ីទេ វាក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង»។

ឯកឧត្តមក៏បានលើក​ឡើង​អំពីសារៈសំខាន់នៅ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតគឺជាព្រៃសម្បូរ​ទៅដោយជីវ​ចម្រុះ​ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ហើយធ្វើយ៉ាងណាកុំឱ្យ​អន្ទាក់​ចូលមក ក្នុងតំបន់ព្រៃរបស់យើង។​ក្រៅពីនេះ​យើងក៏ទប់ស្កាត់មិនឱ្យ​មានការទន្រ្ទាន​កាន់កាប់ដីព្រៃខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វដំរី និងជីវចម្រុះផ្សេងៗទៀត។

ចំណែក ឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានថ្លែង​ឱ្យ​​ដឹងថា ​យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ក្នុងការចូល​រួម​ទប់ស្កាត់ការសម្លាប់សត្វព្រៃ។ ឯកឧត្ដមអភិបាលរងខេត្ដបានបង្ហាញការប្ដេជ្ញាចិត្ដថា រដ្ឋ​បាល​​ខេត្តប៉ៃលិន នឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជាការទន្ទ្រានដី ការ​ដាក់​អន្ទាក់​សម្លាប់សត្វព្រៃ ក៏ដូចជាការជួញដូរសត្វព្រៃ។

ចំណែក ឯកឧត្ដម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង​ក៏បាន បញ្ជាក់ឱ្យដឹងផងដែរថា អាជ្ញាធរខេត្ដប្តេជ្ញាចូលរួមលុបបំបាត់នូវការដាក់អន្ទាក់ ដែលជា​ការ​បំផ្លាញ សត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ ឯកឧត្ដមបានអះអាងថា សម្រាប់តំបន់ព្រៃឈើនៅក្នុងខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់ ហើយព្រមជាមួយគ្នានេះដែរ នៅតាមភោជនីយដ្ឋានក៏មិនត្រូវមានការលក់មុខម្ហូបធ្វើពីសត្វព្រៃផងដែរ។

សូមជម្រាបជូនថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ឆ្នាំ២០២៣ នេះ បានធ្វើឡើងនៅក្នុងខេត្ដចំនួន៦ ដោយក្នុងនោះ ចាប់ផ្តើមដំបូងពីខេត្ត ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប និងចុងក្រោយត្រូវបិទបញ្ចប់នៅខេត្ត បាត់ដំបង និងខេត្ដ​ប៉ៃលិន ត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ចំណែក​យុទ្ធនាការអន្ទាក់សូន្យ​ដំណាក់​កាល​ទី១ បានធ្វើឡើងរយៈពេល៦ខែ ពោលគឺចាប់ពីខែមិនា ឆ្នាំ ២០២២ ដល់ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងខេត្តគោលដៅចំនួន ៦ រួមមាន ខេត្ដក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្ដកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង