**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ

ឯកឧត្តម លន់ លឹមថៃ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃ២៣ កក្កដា

ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា តំណាង​ ឯកឧត្តមនាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សា​ និងអគារទីចាត់ការនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ថ្នល់បែក ស្ថិតនៅក្នុងភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្នុងសម័យសន្តិភាពនេះ ជាក់ស្តែងអគារសិក្សា​ និងសាលារៀននៅទីនេះ​ ក៏ដូចជាសាលារៀន​ និងសមិទ្ធផលនានា ជាច្រើនទៀតដែលកំពុងរីកដុះដាលស្អេកស្កះពាសពេញផ្ទៃប្រទេសរាល់ថ្ងៃនេះ​ វាកើតចេញពីកត្តាសន្តិភាព​ និងការដឹកនាំដ៏ល្អនិងឈ្លាសវៃរបស់ប្រមុខដឹកនាំកម្ពុជា។

ឯកឧត្តមបានបន្តថា​ ដោយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ​ គឺជាពេលវេលាត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ផងនោះ ឯកឧត្តម ក៏បានសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ រួមគ្នាក៏ដូចជាបន្តនូវការគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីជាបន្តទៅទៀត និងគាំទ្រ​ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីដឹកនាំប្រទេសកម្ពុជា អោយកាន់តែមានការរីកចម្រើន។

ឯកឧត្តម លន់ លឹមថៃ ក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការ​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នាក្នុងការការពារនូវសុខសន្តិភាព ហើយជាពិសេសឯកឧត្តមក៏បានអរគុណដល់លោកគ្រូ អ្នកគ្រូ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្សអោយទទួលបាននូវចំណេះដឹង​ និងបណ្តុះបណ្តាលនូវធនធានមនុស្សបានយ៉ាងច្រើនដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែមានភាពរីកចម្រើនជាបន្តទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង