ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនអតីតយុទ្ធកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន មកពីស្រុកចំនួន០៤ ក្នុងខេត្តតាកែវ សរុបចំនួន ៩៥៦នាក់
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តយសសមាគមអតីតយុទ្ធកម្ពុជាខេត្ត នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនអតីតយុទ្ធកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន មកពីស្រុកកោះអណ្ដែត ស្រុកបូរីជលសារ និងស្រុកគិរីវង់ សរុបចំនួន ៩៥៦នាក់ ព្រមទាំងបានផ្ដល់ថវិការួមជាមួយផងដែរ នៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងសូមថ្លែងអំណរគុណបំផុតចំពោះ អ៊ុំ ពូមីង អតីតយុទ្ធជនទាំងអស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ ៕