**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ**កាសែត The Economist៖ ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ប្រធានាធិបតីអាមេរិកជាប់ឆ្នោត តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន**សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ ៥៥អង្គ នៅវត្តក្តីអណ្ដែត ក្នុងក្រុងស្ទឹងសែន**ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាន នូវគោលដៅនៃអនុសញ្ញាអូតាវ៉ា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ងួន រតនៈ ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា មានវិស័យដឹកជញ្ជូន និងឡូជីស្ទីក**ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញអំពី «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២» ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រតិបត្តិការអាជីវកម្ម និងការប្រកួតប្រជែងនៅក្នុងទីផ្សារ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ព្រមជាមួយការសហការពីសំណាក់សហគ្រិនខ្មែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំ «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២» ធុរកិច្ចគួរតែបោះជំហាន ទៅកាន់អនាគតភាព និងចាប់យកឌីជីថលូបនីយកម្ម ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រតិបត្តិការអាជីវកម្ម និងការប្រកួតប្រជែងនៅក្នុងទីផ្សារនាយុគ្គសម័យឌីជីថល។

កម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» អ្នកស្រី រស់ ទេពមុនិនាថ ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រិនខ្មែរ លោក Han Peng Kwang ដែលជានាយកប្រតិបត្តិ នៃធនាគារ វីង (ខេមបូឌា) ម.ក, លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី ប្រធានគ្រប់គ្រងតំបន់នៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់, លោក លឹម អូន អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក ព្រមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើនទៀត។

លោក តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា ការធ្វើទំនើបកម្មនៃអាជីវកម្ម មានបញ្ហាប្រឈមជាច្រើន ដោយសារកត្តាមួយចំនួនរួមមាន ធនធានហិរញ្ញវត្ថុនៅមានកម្រិត និងបច្ចេកទេស នៃក្រុមការងារនៅមានកង្វះខាត។ ដោយមើលឃើញបញ្ហា ប្រឈមដែលសហគ្រាសធុនតូច និងមធ្យមកំពុងជួបប្រទះ ធុរកិច្ចថ្មីអាចចាប់យកឱកាសទីផ្សារដ៏មានសក្តានុពលនេះតាមរយៈ ការបង្កើតនូវដំណោះស្រាយឌីជីថល ដើម្បីផ្តល់ជូនអាជីវកម្មផ្សេងៗ។

ដើម្បីជំរុញល្បឿននៃដំណោះស្រាយដែលឆ្លើយតបនឹងបញ្ហារាំងស្ទះខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ព្រមជាមួយការសហការពីសំំណាក់សហគ្រិនខ្មែរ «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២» ដើម្បីលើកស្ទួយធុរកិច្ចថ្មីដែលមានទម្រង់អាជីវកម្មបែប B2B ដែលអាចផ្តល់ដំណោះស្រាយពោរពេញទៅដោយនវានុវត្តភាព ទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

លោកបណ្ឌិត តាំង ងួនលី បានបន្ដថា ក្នុងរយៈពេល ១៨ សប្តាហ៍ បេក្ខជនបានចូលរួមដំណាក់កាលធំៗចំនួន៣ រួមមាន៖

១៖ ជំរុំចាប់ផ្តើម (Bootcamp) ដែលក្រុមធុរកិច្ចថ្មី បានទទួលបានការបណ្តុះបណ្តាលជាក្រុមទៅលើ ប្រធានបទសំខាន់ៗ ដែលទាក់ទងនឹងការអភិវឌ្ឍផលិតផលគំរូ (Prototype) និងការធ្វើបទបង្ហាញ ពីអាជីវកម្មរបស់ខ្លួនផងដែរ។

២៖ ការពន្លឿនអាជីវកម្ម ដែលជាដំណាក់កាលបណ្តុះបណ្តាលពិសេសមួយ ដែលរៀបចំសម្រាប់ជួយក្រុមធុរកិច្ចថ្មីទាំងអស់អាចអភិវឌ្ឍពីផលិតផលគំរូ (Prototype) របស់ខ្លួនឱ្យ ក្លាយទៅជាផលិតផលអប្បបរិមា (Minimum Viable Product) និង មានសមត្ថភាពគ្រប់គ្រាន់អាចចូល ទីផ្សារ

៣៖ ថ្ងៃបង្ហាញជាសាធារណៈ (Demo Day) ដែលជាវគ្តផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២ ដោយក្នុងនោះក្រុមធុរកិច្ចថ្មី បានធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួនទៅ កាន់គណៈកម្មការ និងសាធារណជន។
ក្រុមធុរកិច្ចថ្មីទាំង១០ បានធ្វើបទបង្ហាញទៅកាន់គណៈកម្មការទាំង ៥ រូប ដែលមានសមាសភាពរួមមាន៖ លោក Tim Grintal ដែលជានាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារ វីង, លោកស្រី គឹមតល់ តាន់ ដែលជាអគ្គនាយក និង ស្ថាបនិកនៃហ្គ្រោ4ហ្គ្រោស ខនសាល់ធេន ឯ.ក, លោកស្រី មាស មល្លិកា ដែលជាសហស្ថាបនិក និងនាយិកាប្រតិបត្តិ នៃ ក្រុមហ៊ុន iCare Benefits Group, លោកឈ សុផាណៈ ដែលជាអនុប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យា និងនវានុវត្តន៍នៃ ក្រុមហ៊ុន អាយជី អាណាចក្រ ហូលឌីង និង លោក ឡេង ប៊ុនម៉េង ប្រធានផ្នែកវិនិយោគ នៃក្រុមហ៊ុន Mekong Strategic Capital។

លោកបណ្ឌិត តាំង ងួនលី បានបន្ដទៀតថា ក្រោយការវិនិច្ឆយ និង ដាក់ពិន្ទុ គណៈកម្មការបានសម្រេចផ្តល់ជ័យលាភីលេខ១ ទៅកាន់ក្រុមការពារ ជាមួយប្រាក់រង្វាន់ចំនួន ៤០ លានរៀល, ជ័យលាភីលេខ ២ ទៅកាន់ក្រុមរៀនអាន ជាមួយប្រាក់រង្វាន់ចំនួន ៣០ លានរៀល, និង ជ័យលាភីលេខ ៣ ទៅកាន់ក្រុមខន់សាតិច ជាមួយប្រាក់រង្វាន់ចំនួន ២០ លានរៀល។ យ៉ាងណាមិញ ដោយហេតុបានឃើញពីសក្កានុពលរបស់បេក្ខជនក្នុងកម្មវិធី, គណៈកម្មការបានសម្រេចផ្តល់ជ័យលាភី «Honorable Mention» ទៅកាន់ក្រុមធុរកិច្ចថ្មីចំនួន ២ រួមមានក្រុមអេតចាយអេប និង ក្រុម STEMUNITY អមជាមួយប្រាក់រង្វាន់ចំនួន ១០ លានរៀលផងដែរ។

បន្ថែមពីនេះទៀត លោកបណ្ឌិត តាំង ងួនលី បានបញ្ជក់ថា ទោះជាមិនបានទទួលជ័យលាភី ក៏ក្រុមធុរកិច្ចថ្មីទាំង៥ រួមមាន៖ ក្រុម AddMii, ក្រុម DAILYPLUS Online, ក្រុម Dobpi.shop, ក្រុម SafeSangkum និង ក្រុម LorSen បានបង្ហាញពីការគំនិតឆ្នៃប្រឌីតរបស់ខ្លួន និងបានខិតខំប្រឹងប្រែងធ្វើការសហការគ្នាជាក្រុមយ៉ាងស្វិតស្វាញដែលនេះ គឺជាកត្តាចង្អុលបង្ហាញពីការប្តេជ្ញាចិត្តរបស់ បេក្ខជនក្នុងការនាំយកបង្កើតនូវផលិតផល ឬសេវាកម្មដែលខ្លួនជឿជាក់ថា នឹងអាចជោគជ័យក្នុងទីផ្សារនា ពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង