ប្រមុខរាជរដ្ឋាភិបាល៖ ជំងឺអេដស៍អត់ទាន់ចប់ទេ នៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង ៣០០នាក់ប្រមុខរាជរដ្ឋាភិបាល៖ ជំងឺអេដស៍អត់ទាន់ចប់ទេ នៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង ៣០០នាក់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំងឺអេសដ៍មិនទាន់ចប់ទេ នៅក្នុងប្រទេសកម្ពុជា ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខណៈដែលអត្រាឆ្លងជំងឺនេះក្នុងឆ្នាំ២០២២ មានអ្នកឆ្លងថ្មីរហូតដល់ ១៤០០នាក់ កើនឡើង ៣០០នាក់ បើធៀបនឹងឆ្នាំ២០២១ ។
ក្នុងឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា និន្មាការ នៃការចម្លងមេរោគអេដស៍មានការកើនឡើងនៅឆ្នាំ២០២៣នេះ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺ ក្រុមបុរសស្រលាញ់បុរសដូចគ្នា។ ដូច្នេះ សម្តេចេរតេជោបានអំពាវនាវកុំឱ្យភ្លើតភ្លើនភ្លេចខ្លួន និងត្រូវមានវិធានការការពារពីជំងឺអេដស៍នេះអោយបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អេដស៍នេះក៏ដូចកូវីដដែរ ប៉ុន្តែវាធ្ងន់ជាងកូវីដ អេដស៍អត់ទាន់ចប់ទេនៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង៣០០នាក់ បើបើប្រៀបធៀបឆ្នាំ២០២១ គឺមាននិន្នាការកើនឡើង»។
សម្តេចបញ្ជាក់បន្ថែមទៀតថា «អេដស៍វាធ្ងន់ជាងកូវីដ អេដស៍សម្លាប់មនុស្សវាអត់ជាទេ មិនទាន់មានប្រទេសណាមួយរកឃើញថ្នាំព្យាបាលអេដស៍ទេ គេអាចរកថ្នាំព្យាបាលកូវីដបាន វ៉ាក់សាំងព្យាបាលបាន ប៉ុន្តែរឿងអេដស៍នេះវ៉ាក់សាំងការពារអត់បានទេ ហើយក៏អត់មានថ្នាំព្យាបាលឱ្យជា ហើយអ្នកដែលមានមេរោគអេដស៍ហើយ សូមកុំចម្លងអ្នកដទៃ»៕