**អាល្លឺម៉ង់ ប្រកាសបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតសញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្របសម្រួលផលវិវាទ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ**ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ**ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន**ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លង រួមទាំងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក**រដ្ឋមន្រ្តីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការពិត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មានក្នុងប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត**រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា**សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ថ្ងៃ នៅខេត្តមណ្ឌលគិរី**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា**ឯកឧត្ដម ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី**ន.គ.ស. បំភ្លឺការចុះផ្សាយនិងផ្សព្វផ្សាយលើបណ្តាញព័ត៌មាននិងបណ្តាញសង្គមរបស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពាក់ព័ន្ធការទទួលរងពិន័យអន្តរការណ៍**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**សិស្សនិទ្ទេស A ២០នាក់ពីថ្នាក់រៀនតែមួយ!**កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ**នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព**ឯកឧត្ដម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយក្រុមជំនាញ ICANN លើការគ្រប់គ្រងឈ្មោះដែន ក្នុងប្រព័ន្ធអ៊ីនធឺណិត

លោកជំទាវ មិថុនា ភូថង អញ្ជើញអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ជូនអង្គពិធីទាំងមូល។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកា នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ដែលបានសហការគ្នា រៀបចំពិធីនេះបានយ៉ាងល្អប្រសើរជារៀងរាល់ឆ្នាំ។

មុននឹងបញ្ចប់ លោកជំទាវអភិបាលខេត្ត សូមយកឱកាសនេះ ស្នើដល់លោកអ៊ំ លោកពូ លោកមីង ទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការសុខាភិបាលនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះថាជំងឺកូវីដ-១៩នេះ មិនទាន់រលត់បាត់ទាំងស្រុងនោះទេ។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏សូមស្នើដល់អាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ (ដុសជំរុញ)ឱ្យបានគ្រប់ៗគ្នា និងសូមលើកទឹកចិត្ត ដល់លោកអ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងសូមជួយជំរុញដល់បងប្អូន កូនចៅ សាច់ញាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាទីបញ្ចប់ លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះ លោកឧត្តមសេនីយ៍ទោ សុខសុវត្ថិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង អស់លោកអនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង និងលោកអ៊ំ លោកពូ អ្នកមីង ទាំងអស់ ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងពិធី នៃទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រី គណៈ អធិបតី លោកអ៊ំ លោកពូ លោកមីង សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវ ព្រះពុទ្ធពរ ទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង