ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជើញចូលរួមអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងបងប្អូនអតីតយុទ្ធជន ជាច្រើនរូបទៀតផងដែរ ៕