**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ**ប្រធានាធិបតីបារាំង អំពាវនាវឱ្យរុស្ស៊ី ទទួលយកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក នាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក**តុលាការជប៉ុន ច្រានចោលនូវសំណើរដើម្បីលុបចោលការយល់ព្រម ដែលផ្តល់ដោយនិយតកររបស់ប្រទេស ក្នុងការពង្រីកប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបី នៅលើឆ្នេរសមុទ្រជប៉ុន**លោក ដូណាល់ ត្រាំ ជំរុញលោក ពូទីន ឱ្យទុកជីវិតឱ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញចេញពីតំបន់ Kursk**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន១ភូមិ​​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិ​ ក្នុងស្រុកដងទង់​**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះសួរសុខទុក្ខ ទាហាន ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ**ឯកឧត្ដម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយរឹងមាំមួយដែលមានមូលដ្ឋានចេញពីស្មារតីរួបរួមសាមគ្គី តម្កល់ប្រយោជន៍ជាតិជាអាទិភាព**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់អង្គភាពជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ នៃវិស័យអប់រំ និងវិស័យសុខាភិបាល**រាជរដ្ឋាភិបាល នឹងរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំការបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន**អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងពន្លឿនការស្ថាបនា កែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស

សម្ដេច ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ដែលបានអញ្ចើញចូលរួម មានចំនួន ៣,៨០៤នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្ស គ.២៧ បានធ្វើរាយការណ៍ជូនអង្គពិធីសមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំ របស់គណៈកម្មាធិការគណបក្ស គ.២៧ ក្រោមដឹកនាំរបស់គណបក្ស ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី និងដោយមានមតិដឹកនាំតម្រង់ទិសជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ព្រមទាំងមានការគាំទ្រពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល។

ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ចាក់ថាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស គ.២៧ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចយ៉ាងសកម្មផុលផុស ពង្រឹង ពង្រីកសមិទ្ធផលនានាដែលរៀមច្បងជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាន់មុនៗបានខិតខំពុះពារកសាងបាន និងបន្សល់ទុកជាបន្តបន្ទាប់ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនគណបក្ស ជាពិសេសការខិតខំបំពេញភារកិច្ចធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឯកឧត្តមក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ ដែលបានចូលរួមយ៉ាងសកម្ម សស្រាក់សស្រាំ ក្នុងការនាំមកនូវសមិទ្ធផលនានាដើម្បីភាពរុងរឿងនៃប្រជាជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងប្ដេជ្ញាចិត្ត យកឱកាសកម្លាំងកាយចិត្តប្រាជ្ញាស្មារតីខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ ដើម្បីបន្តដណ្ដើមជោគជ័យសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្ស បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការ គ.២៧ ស្ថាប័នជំនួយការ គណៈកម្មាធិការសាខាបក្សចំណុះ ក្រុមការងារយុវជន គណៈចលនាស្រ្តី សមាជិក សមាជិកាទាំងអស់ដែលបានខិតខំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាល។

សម្ដេចបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំ មន្ត្រី និងសមាជិក សមាជិកាគណបក្សគណៈកម្មាធិការគណបក្ស គ.២៧ ក៏បានចូលរួមក្នុងសមាសភាពក្រុមការងារ ទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបាន យកអស់កម្លាំងកាយប្រាជ្ញាស្មារតី និងលះបង់ពេលវេលា មធ្យោបាយ ធនធាន ផ្ទាល់ខ្លួន ចុះបំពេញការងារនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ផ្សារភ្ជាប់ ជិតស្និទ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន សំដៅលើកកម្ពស់នូវជំនឿ និងការគាំទ្ររបស់ ប្រជាជនមកលើគណបក្សយើង ចូលរួមធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ។

សម្ដេចក៏បានបង្ហាញការកត់សម្គាល់ថាគណៈកម្មាធិការគណបក្ស គ.២៧ បានរួមចំណែកធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលការងារនានាជាច្រើន រួមចំណគែសម្រេចធ្វើឱ្យសម្រេចបានជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ សម្ដចក៏បានលើកឡើងអំពីសភាពការណ៍តំបន់ និងសកលលោក មានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មាន បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនក្នុងពិភពលោក រួមទាំងកម្ពុជា។

សម្ដេចបន្តថាទន្ទឹមនេះ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោល នយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងសម្រេចបានសមិទ្ធផលគ្រប់វិស័យ។

សមិទ្ធផលទាំងនោះ ត្រូវបានសម្ដេចពន្យល់ទៅកាន់អង្គពិធី រួមមានការរក្សាសន្តិភាព ស្ថេរភាពនយោបាយ កាពារបាននូវខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសវត្ថិភាពសង្គម, ការគោរពរដ្ឋធម្មនុញ្ញ គោរពនិងការពាររបបរាជានិយយម, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស, កំណែទម្រង់អភិបាលកិច្ចល្អ, ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩, រក្សាលំនៅសេដ្ឋកិច្ច និងការអនុវត្តបានយ៉ាងល្អនូវនយោបាយការបរទេស។ សម្ដេចបានចាត់ទុកស្នាដៃ និងសមិទ្ធផលការងារទាំងអស់នេះថាបានមកពីការចូលរួមពីគ្រប់ភាគី។

ពីវេទិកាសំណេះសំណាលនោះដែរ សម្ដចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ បន្តខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ សម្រាប់បង្កបរិយាកាសដល់យុទ្ធនាការ ឃោសនាបោះឆ្នោត ការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងការបន្ត និរន្តរភាពនៃការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ពិសេសត្រូវរួមគ្នាធានាឱ្យការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ។

សម្ដេចក៏បានណែឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្លៃ និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំង សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវ នូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។

មុននឹងបញ្ចប់សម្ដេចក៏បានរម្លឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង