លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំប្រជុំដើម្បីត្រួតពិនិត្យកាងារក្រោយជួបគ្រួសារសមាជិកបក្ស និងពិភាក្សាផែនការត្រៀម សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានជួបប្រជុំជាមួយគណកម្មាធិការបក្សឃុំ សាខាចំណុះគណកម្មាធិការបក្សឃុំ សាខា អនុសាខាបក្សភូមិទាំង១៥ ដើម្បីត្រួតពិនិត្យកាងារក្រោយជួបគ្រួសារសមាជិកបក្ស និងពិភាក្សាផែនការត្រៀមសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ នៅស្នាក់ការគណបក្សឃុំស្វាយចចិប ស្រុកបសេដ្ឋ ។
ក្រោយចប់កម្មវិធីជួបប្រជុំរួចមក លោកប្រធាន រួមនិងសមាជិក សមាជិកា បានបន្តចុះត្រួតពិនិត្យកាងារសាសង់សំណង់ (ស្ពានឆ្លងកាត់ភូមិសង្កែលាក់) ដែលជាសមិទ្ធផលថ្មីបន្តជូនបងប្អួនប្រជាពលរដ្ឋនៅក្នុងឃុំស្វាយចចិប និងសាធារណៈជនប្រើប្រាស់តាមតម្រូវការ ៕