**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ឯកឧត្តម គួច ចំរើន៖ គណបក្សប្រជាជនបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសក្នុងវិបត្តកូវីដ១៩ រាជរដ្ឋាភិបាលខិតខំរកថវិកាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសុំា និងការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត អនុប្រធានប្រចាំការគណបក្សខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់គណបក្សប្រជាជនកម្ពុជាស្រុកកំពង់សីលា។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហេសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាដែលបានចូលរួម ផ្អែកតាមស្មារតី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ យើងបន្តចុះជួបសំណេះសំណាលជាមួយសមាជិកស្រុកកំពង់សីលា ដែលមន្ត្រីរបស់យើងបានចូលរួមគាំទ្រគណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីឆ្នាំ២០២២កន្លងមក ទទួលបានលទ្ធផលល្អ សង្ឃឹមថានៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ស្រុកកំពង់សីលាទទួលបានសម្លេងគាំទ្រកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមប្រធានគណបក្ស បានបន្តថា គណបក្សប្រជាជនកម្ពុជាបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសក្នុងវិបត្តកូវីដ១៩ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំរកថវិកាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសុំា និងការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋស្រុកកំពង់សីលារបស់យើង ក៏ប៉ុន្តែតែក្រុមជ្រុលនិយមបានញុះញង់មិនឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំង នេះគឺជាមូលដ្ឋានវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា បំណងប្រាថ្នារបស់គេ និងទង្វើរបស់គេធ្វើការញុះញង់មកលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំង ក៏ប៉ុន្តែប្រជាពលរដ្ឋមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន មកទទួលការចាក់វ៉ាក់សាំងគ្រប់គ្នា។

ឯកឧត្តម គួច ចំរើន ប្រធានគណបក្ស បានបន្តថា ផ្តើមចេញពីកំណើនសេដ្ឋកិច្ចមន្ត្រីរាជ ការទទួលបានផលប្រយោជនពីកំណើនសេដ្ឋកិច្ចនៃប្រាក់បៀវត្តមានការកើនឡើងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលមានទុនបំរុងក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមួយខែពីរដងជាធម្មតា ហើយនៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥.២ភាគរយ នេះដោយសារការដឹកនាំរបស់គណបក្សប្រជាជន ទន្ទឹមនោះសម្តេចតេជោ បានដាក់ចេញគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គិតពីសុខមាលភាពប្រជាពលរដ្ឋ ក្នុងស្ថានភាពការរាតត្បាតនៃជំងឺកូវីដ-១៩ មានគ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដែលបានអនុវត្តចាប់ពីឆ្នាំ២០១៦មក ពិសេសស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ចំពោះស្រ្តីមានផ្ទៃពោះទទួលថវិកា ៣ដំណាក់កាល៖ ទី១.ពេលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះម្តងទទួលបាន ២ម៉ឺនរៀល, ទី២.ពេលឆ្លងទន្លេ និងទី៣.រហូតដល់កុមារអាយុ២ឆ្នាំ ទាំង៣ដំណាក់កាលទទួលបានថវិកា ៧៦ម៉ឺនរៀល សម្តេចតេជោបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ស្រ្តីក្រីក្រមានផ្ទៃពោះនឹងទទួលបានថវិកាទ្វេដង។ រាជរដ្ឋាភិបាលបានដាក់ចេញប្រាក់សោធននិវត្តន៍ជូនបុគ្គលិក កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស និងអ្នកបំរើការងារក្រៅប្រព័ន្ធ គឺទទួលបានបណ្ណ ប.ស.ស ក្នុងការពិនិត្យសុខភាព និងគ្រោះថ្នាក់ការងារ នៅពេលចូលនិវត្តទទួលបានថវិកាប្រចាំខែដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលបានអភិវឌ្ឍបាននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយសមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់ពីគណបក្សប្រជាជនបានទេ ក្នុងការដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឪ្យកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារមានការកើនឡើងជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលបន្តខិតខំកសាងសេដ្ឋកិច្ចសង្គមប្រែក្លាយជាប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលធម្យមកំរិតទាបនៅឆ្នាំ២០៣០ និងប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បាននាំយកថវិកាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភជូនសមាជិក សមាជិកាចូលរួមចំនួន ៤១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។ ព្រមទាំងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក សម្រាប់កាត់អាវជូនលោកគ្រូ អ្នកគ្រូស្រុកកំពង់សីលាចំនួន ១៨៥នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង