ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកអំណោយដល់គ្រួសារជួបការលំបាកចំនួន ៣០គ្រួសារ នៅឃុំស្អាងភ្នំ ស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកអំណោយដល់គ្រួសារជួបការលំបាកចំនួន ៣០គ្រួសារ នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ៕